អគ្គនាយកដ្ឋានអាស៊ានទទួលបានបន្ទុកការងារដូចតទៅ៖
- សម្របសម្រួលកិច្ចការលអាស៊ាន ក្នុងកម្រិតតំបន់និងធ្វើទំនាក់ទំនងជាអន្តរជាតិ ចាមួយលេខាធិការជាតិអាស៊ាន នៃបណ្តាប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ានប្រទេសក្រៅតំបន់អាស៊ាន អង្គការតំបន់និងអន្តរជាតិជាដៃគូរ និងអង្គភាពនានារបស់អាស៊ាន ក្នុងឋានៈជាសេនាធិការឲ្យលេខាធិការដ្ឋានអាស៊ាន កម្ពុជា តាមដានត្រួតពិនិត្យ វាយតម្លៃនិងលើកយោបល់លើបញ្ហាពាក់ព័ន្ធនឹងមុខងារ និងដំណើរការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋា្ននអាស៊ាន និងគ្រិះស្ថានអាស៊ាន
- សម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាលើការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធព័ន្ធ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធដទៃទៀត
- សិក្សាស្រាវជ្រាវនិងតាមដានការអភិវឌ្ឍន៍នៃបញ្ហាសំខាន់ៗជាពិសេសផ្នែកនយោបាយ សន្តិសុខអាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយប្រទេសជាដៃគូសន្ទនាទាំងអស់ និងអង្គការតំបន់នានា
- ផ្តួចផ្តើមគំនិតនិងផ្តល់អនុសាសន៍ពាក់ព័ន្ធនិងការកសាងសហគមន៍អាស៊ាន ការកសាងសហគមន៍អាស៊ីបូព៌ា និងវឌ្ឍនភាពនៃនិម្មាបនកម្មតំបន់
- ចូលរួមកិច្ចប្រជុំអាស៊ាន និងសិក្សាតាមដាន និងផ្តល់យោបល់លើឯកសារពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងឯកសារពាក់ព័ន្ធដទៃទៀត រវាងអាស៊ានជាមួយនឹងអង្គការតំបន់និងអន្តរជាតិ
- ធ្វើការកៀបគរជំនួយបច្ចេកទេសណ និងហិរញ្ញវត្ថុពីសហគមន៍អាស៊ាន បណ្តាញប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូរបស់អាស៊ាន ព្រមទាំងជួយជំរុញការវិនិយោគទុនផ្ទាល់បរទេស និងអ្នកទេសចរណ៍មមកកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា
- តាមដានការប្រើប្រាស់មូលនិធិរបស់អាស៊ាននិមូលនិធិកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសដៃគូសន្ទនាព្រមទាំងធ្វើការសម្របសម្រួល និងជួយដល់ក្រសួងស្ថាប័ននានា ក្នុងការរៀបចំនិងអនុវត្តគម្រោងសកម្មភាពនានាក្នុងក្របខ័ណ្ឌអាស៊ាន
- រៀបចំផែនការការងារប្រចាំឆ្នាំ ធ្វើរបាយការណ៍ស្តីពីសកម្មភាពអាស៊ាន និងរៀបចំថវិកាប្រចាំឆ្នាំ សម្រាប់ដំណើរការបស់អគ្គនាយកដ្ឋាន រួមទាំងសម្រាប់ការរៀចំនិងដូចជា បណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយការយល់ដឹងអំពីសហគមន៍អាស៊ាន
- តម្កល់ព័ត៌មាន របាយការណ៍និងឯកសារពាក់ព័ន្ធនឹងអាស៊ាន
- អនុវត្តកិច្ចការផ្សេងៗទៀត ដែលក្រសួងប្រគល់ឲ្យនិង តាមការសម្រចរបស់កិច្ចប្រជុំលេខាធិការដ្ឋានជាតិ អាស៊ានកម្ពុជា
អគ្គនាយកដ្ឋានអាស៊ានទទួលបន្ទុកការងារមាននាយកដ្ឋានចំណុះ៥គឺ៖
- នាយកដ្ឋានកិច្ចការទូទៅ
- នាយកដ្ឋានកិច្ចការសហគមន៍នយោបាយសន្តិសុខអាស៊ាន
- នាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន និងសង្គមវប្បធម៌អាស៊ាន
- នាយកដ្ឋានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន
- នាយកដ្ឋានទំនាក់ទំនងរបស់អាស៊ានបូកបីនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។