ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
« ច្បាប់ » ជាក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងជាគំរូ សម្រាប់ជាផ្លូវត្រួសត្រាយមនុស្សឲ្យប្រតិបត្តិតាម។ ច្បាប់ បង្ហាញពីបែបយ៉ាង, តួយ៉ាង និងគំរូ និងសេចក្តីដើម។ ចំណែកឯ « និតិ » មានន័យថា ឧបាយជាគ្រឿងណែនាំ, បែបផែន, ជាទំនឹមទំនៀម, ប្រពៃណី។ ឧទាហរណ៍៖ និតិកម្ម(ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ), នីតិកាល(រយៈពេលដែលសភាអ្នកតែងតាំងច្បាប់), នីតិបុគ្គល(អ្នករៀបរៀងច្បាប់), នីតីប្បញ្ញតិ្ត(ការបង្គាប់ឲ្យធ្វើតាមច្បាប់ដែលតែងមក), នីតិក្រម(ទម្រង់របស់ច្បាប់គឺសម្រាប់ចៅក្រមត្រូវអង្កេតពិនិត្យ សាកសួរពីបទល្មើសផ្សេងៗ) ជាដើម។