Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សុរា ជាទឹកស្រវឹង​មានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះសុរៈ ។ មានរឿងដំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយមានព្រានព្រៃម្នាក់ឈ្មោះសុរៈ បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃហើយស្រវឹងធ្លាក់ចុះមកកកែកករល្ងីល្ងើហើរឡើងមិនរួច ព្រាននឹកសង្ស័យ ក៏ពាក់បង្អោងឡើងទៅសង្កេតមើល ឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះគាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗលុះក្រេបផឹកថែមទៀតក៏ស្រវឺង នឹកចង់បរិភោគសាច់សត្វ ចុះមកសំលាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ប្លែកជាងសព្វដង ។ ដល់ថ្ងៃក្រោយបាននាំតាបសមួយរូបឈ្មោះ វរុណៈ អោយផឹកទឹកត្រាំនោះល្បងមើល វរុណៈក៏ស្រវឹងនិងចង់បរិភោគសាច់សត្វដែរ ។ ចាប់តាំងពីនោះមក វរុណៈ និងសុរៈ ចូលដៃគ្នាពេញទី ។ លុះចំណេរតកាលមក សុរៈ និងវរុណៈ បាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុកពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើអោយកើតជាទឹកស្រវឹងហៅថា “សុរា” តាមឈ្មោះព្រានព្រៃដែលជាអ្នកដឹកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា “វារុណី” តាមឈ្មោះតាបសទ្រុស្តសីល ដែលជាបុរសទីពីរចូលដៃជាមួយព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា រឺវារុណីនេះត្រឹមត្រូវត្រាំដោយ គ្រឿងផ្សំផ្សេងៗ ជាមេរ័យប៉ុននោះ ។ សំរាប់ពួកសេនា ទាហានប្រើនច្រើនជាងសាធារណជន លុះចំណេរកាលតរៀងៗមក មនុស្សទាំងឡាយក្នុងសាកលផលោក ចេះតែងបែកគំនិតធ្វើសុរាបានច្រើនបែបឡើង ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៍រឹងរឹតតែចំរើនមានច្រើនយ៉ាងឡើងទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login