បុរសដែលប្រកបដោយលក្ខណៈ២៦ប្រការ ទើបចាស់បុរាណ ហៅថាបុរសគ្រប់ល័ក្សណ៍គឺ៖
- ឧស្សាហ៍ខ្នះខ្នែង ធ្វើនូវកិច្ចការងារសិក្ខារៀនសូត្រមិនប្រកាន់ខ្លួន
- មិនចេះ លួចប្លន់ កេងកិប ឆបោក បញ្ចោត
- មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
- មិនរំភើបញាប់ញ័រ ភ័យផ្តេសផ្តាស
- មិននិយាយកុហក ភូតភរ ឲ្យលើសពីការពិត
- មិននិយាយត្រាប់ ឲ្យគេខ្មាស់អៀន
- បានឮដំណឹងអ្វីហើយ វិនិច្ឆ័យសិនទើបជឿជាក្រោយ
- ធ្វើការងារមិនរួសរាន់ពេក មិនយឺតយូរពេក
- មិនចេះនិយាយបំភ្លើស សើចលេង
- ចេះទទួលភ្ញៀវពន្លឺ ( ភ្ញៀវដែលជួយមកបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង )
- មានថ្នាំកែរោគបម្រុង ទុកមិនខ្វះក្នុងពេលត្រូវការ
- មិនប្រាប់ការណ៍សម្ងាត់ដល់អ្នកដទៃ
- មិនផ្ញើររបស់ទុកនិងបុគ្គលដែលមិនគួរផ្ញើរ
- មានចិត្តអត់ធន់ តស៊ូមិនរុញរាចំពោះកិច្ចការ
- មានស្វាមីភ័ក្តិចំពោះនាយចៅហ្វាយរបស់ខ្លួន
- មិនចេះក្រឡិចក្រឡុកចំពោះស្រីក្រមុំ
- ចេះស្គាល់នូវភាពចំណេញ និងស្គាល់ខាត
- រកប្រដាប់តុបតែងខ្លួន ឲ្យភរិយាបុត្រីធីតា និងខ្លួន
- មិនទិញជឿ នូវរបស់ប្រើប្រាស់គ្រប់បែបយ៉ាង
- ដឹងគុណ តបគុណ សរសើរគុណនៃអ្នកមានគុណ
- ចេះអត់ទ្រាំស្គាល់នូវពាក្យសម្តី ស្តីបន្ទោសឬប្រដៅ
- មានកាយ វាចា សមរម្យមិនឆ្គង
- ឲ្យដំណឹងមនុស្សក្នុងផ្ទះ ហ្យើសីមចេញទៅ
- ចេះវាយប្រដៅកូន ដោយរំពាត់យ៉ាងតូច
- ខឹងឆាប់បាត់ មិនចងកំហឹងទុកនៅក្នុងខ្លួន ។