Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាសិស្សស្រី មិនអាចសំរេចការសិក្សាគ្រប់កំរិតថ្នាក់ដូចសិស្សប្រុសដោយសារ ៖

  • ជីវភាពខ្វះខាត គ្រួសារក្រីក្រគ្មានលទ្ធភាពអោយកូនស្រីរៀនបន្ត ។
  • បន្ទុកការងារច្រើន កូនស្រីចាប់ពីអាយុ ១១ឆ្នាំទៅត្រូវទទួលបន្ទុកកិច្ចការនៅផ្ទះកាន់តែច្រើននិងរកប្រាក់ចំណូលដើម្បីជួយគ្រួសារថែមទៀត ។
  • ទំនៀមទំលាប់ប្រពៃណី កូនស្រីវិលជើងក្រានមិនជុំហើយម្យ៉ាងទៀត ខ្លាចកូនស្រីរៀនចេះសរសេរសំបុត្រស្នេហា ។
  • បញ្ហាអសន្តិសុខ ភ័យខ្លាចផ្នែកសន្តិសុខ ដូចជាការចាប់រំលោភផ្លូវភេទ ជួញដូរ ជំរិត ។
  • សាលារៀននៅឆ្ងាយពីផ្ទះ កង្វះខាតមធ្យោបាយដំនើរ ។
  • កង្វះថ្នាក់រៀនបន្ត នៅតាមសហគមន៍ជាច្រើនមិនមានថ្នាក់រៀនគ្រប់កំរិត ។
  • បញ្ហាទាក់ទងនឹងវប្បធម៌ នៅក្នុងវប្បធម៌អ៊ីស្លាម គេមិនអនុញ្ញាតអោយកូនស្រីចូលរៀន ជាមួយគ្រូប្រុសទេហើយសង្គមនេះទៀតសោតក៏មានគ្រូដែលជាស្រីតិចតួចណាស់ ។
  • បញ្ហារៀបអាពាហ៍ពិពាហ៍ម្តាយឪពុកម្តាយមួយចំនួនធំច្រើនរៀបមង្គលការកូនស្រីតាំងពីនៅវ័យក្មេង ។ កត្តាទាំងអស់នេះហើយ ដែលធ្វើអោយសិស្សស្រី រឺកូនស្រីបោះបង់ចោលការសិក្សាជាបន្តបន្ទាប់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login