បើយោងទៅលើទស្សនៈរបស់ ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេត្រូវប្រកបដោយលក្ខណៈ១០យ៉ាងគឺ៖
- ជាមនុស្សដែលមានវ័យចាស់ល្មមប្រកប ដោយសុខភាពនឹងវិជ្ជាច្រើន
- ជាមនុស្ស ដែលតាំងចិត្តជាបណ្តាល
- ជាមនុស្សចេះចាំច្រើន ស្គាល់បញ្ហារបស់សង្គមដែលខ្លួនគ្រប់គ្រង
- ជាមនុស្សស្ទាត់ជំនាញពីគោលច្បាប់ គ្រប់គ្រងទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ
- ជាមនុស្សដែលឆ្លាតវៃខាងរកដំណោះស្រាយបញ្ហាសង្គម
- ជាមនុស្ស ដែលស្រឡាញ់ច្បាប់ យកច្បាប់ជាគោលក្នុងការរកយុត្តិធម៌
- ជាមនុស្សដែលមានចិត្តសន្តោស ប្រោសប្រណីមានចិត្តទូលាយនិងមានសទ្ធាជ្រះថ្លា
- ជាមនុស្សមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន
- ជាមនុស្សដែលមានចរិតល្អរមទម សុចរិតមានភាពទៀងត្រង់
- ជាមនុស្សដែលមិនប្រកបដោយលាភធម៌ទាំង៨ ។