Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិល្បះខ្មែរបុរាណ(សម័យនគរភ្នំ ចេនឡា និងអង្គរ)ចែកចេញជា១៣រចនាបថ។ រចនាបថសម័យមុនអង្គរចែកចេញជា៤រចនាបថ។ សម័យអង្គរចែកចេញជា៩រចនាបថ។

ក.រចនាបថសម័យមុនអង្គរចែកចេញជា៤រចនាបថ៖

១. ចនាបថភ្នំដា(ស.វ.ព)

  • ស្ថាបត្យកម្មៈ សង់ពីឥដ្ធ ថ្មបាយក្រៀម ថ្មភក់និងឈើ មួយទៀតចោះភ្នំតែម្តង។
  • បដិមាសាស្រ្តៈ មានពីរ(ពុទ្ធដិមា ព្រហ្មញ្ញបដិមា)ដែលធ្វើពីថថ្មនិងពីលោហះ។ បដិមាមានជន្ទល់។
  • ប្រាសាទរាប់បញ្ចូលរួមមាន៖

+ ប្រាសាទភ្នំដា

+ ប្រាសាទអាស្រមមហាឬស្សី

+ ប្រាសាទលុងថ្ម

២. ប្រាសាទសំបូរព្រៃគុក(៦១០­­-៦៥០)ពាកកណ្តាល ស.វទី៧

  • ស្ថាបត្យកម្មៈ​​​​​​​​​​​​​  តួប្រសាទសង់ពីឥដ្ធក្បាច់ផ្សែងៗសង់ពីថ្មភក់ ដែលប្រាសាទសង់ជាការេ និងចតុកោណ បូកដោយបាយអរ។
  • សសរពេជ្រៈ សសរពេជ្រមានរាងមួលនៅខាងចុងរាងប៉ោង និងមានរំយោផ្កា ប្រកបដោយក្បាច់ចិញ្ចៀន។
  • ផ្តែរៈ អក្ស័ជាដងធ្នូរដូចទឹករលក។
  • ហោជាងៈ រាងអក្សរ អ៊ុយផ្កាប់។
  • បដិមាសាស្រ្តៈ ដូចនៅភ្នំដារដែរ។
  • ប្រាសាទទាំងឡាយរាប់បញ្ចូលរួមមាន​ ៖

+ ក្រុមប្រាសាទខាងជើង

+ ក្រុមប្រាសាទកណ្តាល

+ ក្រុមប្រាសាទខាងត្បូង

៣.​​​​​​​​​​​​​​​​​​​​​​​​​​ រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២  នៃ ស.​វទី៧)

  • ស្ថាបត្យកម្មៈ ឪ្យតម្លៃទៅលើមនុស្សច្រើនជាងធម្មជាតិ ដែលសំណង់ប្រហែលនឹងរចនាបថសំបូរព្រៃគុក
  • ផ្តែរៈ អក្ស័ដងធ្នូគ្មានសត្វមក ជំនួសដោយ​ផ្តាតូចពន្ធ័ជុំវិញរូបមនុស្ស។
  • សសរពេជ្រៈ មានរាងមូលដដែលប្រហែលនឺងសំបូរព្រៃគុក។
  • បដិមាសាស្រ្តៈ ច្រើនតូច ហើយបដិមាស្រីកាច់ចង្កេះ ទម្រក្រចកសេះប្រើសម្រាប់បដិមាដែលមានដៃ៤។
  • ប្រាសាទដែលរាប់បញ្ចូលសំខាន់ៗ៖

+ ប្រាសាទព្រៃក្មេង(សៀមរាប)

+ ប្រាសាទអណ្តែត(កំពង់ធំ)

+ ទ្វារខាងកើត ប្រាសាទស្រីគ្រប់លក្ខណ៏(ភ្នំបាសិទ្ធ)

 ៤. រចនាបថកំពង់ព្រះ(ស.វទី៨)

  • ស្ថាបត្យកម្មៈ ប្រាសាទសង់អំពីឥដ្ធដែលមានលក្ខណះជាប់ទាក់ទងនឹងឥណ្ឌានៅឡើយ សង់ផ្ទាល់នឹងដី។
  • ផ្តែរៈ លម្អដោយក្បាច់ស្លឹកឈើយ៉ាងច្រើន មានលំនាំជាមែកឈើមួយបាច់​ ហើយមានរាងមូល។
  • សសរពេជ្រៈ មានរាងមូល។
  • បដិ​មាសាស្រ្តៈ ហរិហរះច្រើនមាឌធំសម្លៀកបំពាក់មានពីរបែប​ គីសំពត់បែបរចនាបដថប្រាសាទអណ្តែត(ឬព្រៃក្មេង) និងសំពត់ដែលមានជាយ។
  • ប្រាសាទសំខាន់ៗមាន៖

+  ប្រាសាទកំពង់ព្រះ(ខេត្តកំពង់ឆ្នាំង)

+ ប្រាសាទអកយំ

+ ប្រាសាទត្រពាំងផុង

+ ប្រាសាទភ្នំបាសិទិ្ធ(ទ្វារខាងលិច)

+ប្រសាទភូមិប្រាសាទ។

ខ. សម័យអង្គរចែកចេញជា​៩រចនាបថ។

១.​​​​​​​​​​​​​​ រចនាបថគូលេន(៨០២-៨៥០)ពាក់កណ្តាលស.វទី៩

  • ស្ថាបត្យកម្មៈ ប្រាសាទសង់ពីឥដ្ធបូកដោយបាយអរ ហើយភាគច្រើនមានតួប៉មតែមួយ។
  • ផ្តែរៈ ពិបាកចំណាំ តែគេកទ់សម្គាល់ឃើញថា គេចម្លងតាមចាស់ រួចប្រឌិតថែមថ្មីៗមួយវិញទៀតបានច្នៃពីបរទេសមកជារបស់ខ្លួន។
  • សសរពេជ្រៈ វាមានរាងជា៨ជ្រុង សម្រាប់តួប៉ម​សំខាន់ៗ ចំណែករាងការេ សម្រាប់តួបន្ទាប់បន្សំ។
  • ហោជាៈ​ ​លំនាំបែបសិស្បះចម្ប៉ា និងងមានគ្របលម្អដោយស្លឹកឈើ។
  • បដិមាៈ​​​​​​​​​​​​​​​​​​​​​​ ពុំសូវឃើញមានបដិមាស្រីទេ មានតែបដិមាព្រះវិស្ណុដែលមានដៃ៤កាន់កងចក្រ ដុំមូល ដំបងនិងសង្ខ័។
  •  
  •  ប្រាសាទសំខាន់ៗ​មានដូចជា៖

+ប្រាសាទដំរីត​ក្រាប

+ប្រាសាទអ្នកតា

+ប្រាសាទអូក្អុង

+ប្រាសាទក្រហម

+​ប្រាសាទអារមរោងចិន

+ប្រាសាទរូបអារ័ក្ស

+ប្រាសាទថ្មដាប

២. រចនាបថព្រះគោ(ភាគ១ ចុងក្រោយនៃគ.ស​.វទី៩)

  • ស្ថាបត្យកម្មៈ គេនៅតែកសាងប្រាសាទអំពីឥដ្ធ បូកបាយអរដដែល។​ គេសាងប្រាង្គជាច្រើនតែ​ដើម្បីឧទ្ទិសចំពោះបុព្វជន។
  • សសរពេជ្រៈ មានរាងមូល តែភាគច្រើនមានរាង៨ជ្រុង។
  • រូបបដិមាៈ មានរាងត្រង់ៗ ឥតកាច់ចង្កេះ​ដូចសម័យមុនឡើយ។

ជាទូទៅ សិស្បះក្នុងរច​នាបថនេះមានលក្ខណះជាខ្មែ​រសុទ្ធសាធ ហើយសិស្បះនេះតែងបានទទួលវីវត្តក្នុងសម័យក្រោយមកទៀត។

  • ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖​

+ប្រាសាទព្រះគោ (គ.ស ៨៧៩)

+ប្រាសាទបាគង (គ.ស ៨៨១)

+ប្រាសាទលលៃ (គ.ស ៨៩៣)

៣. រចនាបថបាខែង(ចុងគ.សទី៩ និងដើមគ .សទី១០)

  • ស្ថាបត្យកម្មៈ គេបានប្រាសាទធំៗ អំពីថ្មភក់ មានច្រើនជាន់នៅលើខឿនខ្ពស់។
  • រូបបដិ​​​​​​​​​​​​​មាៈ មានរាងត្រង់ៗ មានមាឌធំ ហើយមាំទៀត។ ចិញ្ចីមទាំងពីរត្រង់ហើយជាប់គ្នា។ ភ្នែកនិងបបូរមាត់ សិល្បះករបានឆ្លាក់ឪ្យឃើញជារង្វង់ពីរផ្នត់យ៉ាងច្បាស់។ ជើងសក់និងពុកចកង្ការឆ្លាក់ជាប់គ្នាតែគ្នា។
  • ប្រាសាទរាប់បញ្ចូលក្នុង​រចនាបថនេះមាន៖

+ ប្រាសាទភ្នំបាខែង

+ ប្រាសាទក្រវាន់

+ ប្រាសាទភ្នំក្រោម

+ ប្រាសាទភ្នំបូក

+ ប្រាសាទបក្សីចាំក្រុង

៤.  រចនាបថកោះកែរ(ភាគ៤ទី២នៃគ.ស.វទី១០)

  • ស្ថាបត្យកម្មៈ  គេឃើយមានប្រាសាទមួយសង់លើខឿនប្រាំងពីជាន់ដែលមានកំពស់ប្រមាណ៣៥ម៉្រែត។
  • រូបបដិមាៈ មានសភាពប្រហាក់ប្រហែលនឹងសម័យមុន។
  • ប្រាសាទដែលគេរាន់បញ្ចូលក្នុងរចបនាបថកោះកែរគឺប្រាសាទនៅកោះកែរទាំងអស់។

៥. រចនាបថបន្ទាយស្រី (ពបាក់កណ្តាលទី២នៃគ.​ស.វទី១០ប្រ)

  • ស្ថាបត្យកម្មៈ​ មានការរីកចំរើន ព្រោះគេសង្កេតឃើញមានបន្ទប់វែង សង់នៅជន់ទី១ ក្នុងប្រាសាទមេបុណ្យខាងកើត ហើយ​មានថែរដាច់ពីគ្នានៅប្រាសាទប្រែរូបទៀតផង។
  • រូបបដិមាៈ ច្រើនមានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ។
  • ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖

+ប្រាសាទមេបុណ្យខាងកើត

+ប្រាសាទប្រែរូប

+ប្រាសាទបន្ទាយស្រី

+ប្រាសាទស្រឡៅ និងប្រាសាទមួយចំនួនទៀតស្ថិតខាងជើងប្រាសាទឃ្លាំងខាងជើង។

៦. រចនាបថឃាំង(ចុងគ.ស.វទី១០និងពាក់កណ្តាលទី១ នៃគ.ស.វទី១១)

  • ស្ថាបត្យកម្មៈ ការកសាងប្រាសាទភ្នំ កាន់តែរីកចំរើន។ ការស្ថាបនាប្រាសាទអំពីឥដ្ឋលែងមានទៀតហើយ។
  • ផ្តែរៈ ពុំមានក្បូរក្បាច់រចនាល្អប៉ុន្មានទេ។
  • រូបបដិមាៈ មានទឹកមុខសុខភាពដូចសម័យបន្ទាយស្រី។
  • ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖

+ ប្រាសាទតាកែវ

+ ប្រាសាទឃ្លាំងខាងជើង

+ ប្រាសាទវិមានអាកាស

+ ប្រាសាទព្រះវិហារ

​+ ប្រាសាទឃ្លាំងខាងត្បូង

+ ក្លោងទ្វារនៃព្រះរាជវាំង

+ ប្រាសាទភ្នំជីសូរ

+ ប្រាសាទចៅស្រីវិបុល

៧. រ​ចនាបថបាពួន(ពាក់កណ្តាលទី២នៃគ.ស.វទី១១)

  • ស្ថាបត្យកម្មៈ ការកសាងប្រាសាទភ្នំរឹតតែមានការរីកចម្រើនឡើង។
  • សសរពេជ្រៈ មានការរីនចម្រើន។
  • រូបបដិមាៈ ពុំខុសពររចនាបថឃ្លាំងឡើយ។
  • ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖

+ ប្រាសាទបាពួន

+ ប្រាសាទមេបុណ្យខាងជើង

+ ​ប្រាសាទវត្តខ្នារ។

៨. រចនា​បថអង្គរវត្ត(ពាក់កណ្តាលទី១ នៃគ.ស.វទី១២)

  • ស្ថាបត្យកម្មៈ បានរីកចំរើនឡើងដល់កំពូល។ តួប្រាសាទសាងពីថ្មភក់ទាំងអស់។
  • រូបបដិមាៈ រូបទេវតា ឬទេពអប្សរឈររេរាំ ញញឺមប្រិមបប្រិយ។ រូបទេពអប្បរមានច្រើន ហើយមានកាយវិការខុសៗគ្នាទាំងអស់។ ​មានព្រះពុទ្ធរូបច្រើន។
  • ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖

+ ប្រាសាទបឹងមាលា

+ ប្រាសាទព្រះបាលិលេយ្យ

+ ប្រាសាទជាកំពូលប្រាសាទបាគង

+ ប្រាសាទពិម៉ាយ

+​ប្រាសាទព្រះពាន់(កំពង់ស្វាយ)

+ ប្រាសាទចៅសាយទេវតា

+ ប្រាសាទធម៏នន្ច

+ ប្រាសាទអង្គរវត្ត

+ ប្រាសាទបន្ទាយស្រី

+ ប្រាសាទវត្តអធ្វា

៩. រចនាបថបាយ័ន(ពាក់កណ្តាលពី២ នៃគ.ស.វទី១២និងដើមគ.ស.វទី១)

  • ស្ថាបត្យកម្មៈ ស្ថាបត្យកម្មខ្មែរបានចុះអន់ថយបន្តិច។ ថ្មមិនសូ​វមានគុណភាពល្អដូចមុន។
  • រូបបដិមាៈ ការរចនារូបបដិមា មានការរីកចម្រើន។ គេមិនសូវគិតពីរាងរៅទេ គេខំតែផ្ចិតផ្ចង់តែទឹកមុខ។
  • ប្រាសាទគេរាប់បញ្ចូលក្នុងរចនាបថនេះមាន៖

+ ប្រាសាទតាព្រហ្ម

+ ​ប្រាសាទ​បន្ទាយក្តី

+ ប្រាសាទព្រះខាន់

+ ប្រាសាទនាគពន្ធ

 + លំពែងនិងខ្លោងខ្លាទាំង៥នៃអង្គរធំ

+ ប្រាសាទបន្ទាយឆ្មារ

+ ប្រាសាទបាយ័​ន

 + ប្រាសាទតាព្រហ្ម(បាទី)

+ ប្រា​សាទវត្តនគរ

+ ប្រាសាទព្រះលាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login