Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទម្រង់អាពាហ៍ពិពាហ៍សម័យទំនើបដែលបានធ្វើតាមរបៀបបុរាណ៣យប់៣ថ្ងៃ ។

ថ្ងៃទី១ ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិគេរៀបចំរោង៣ល្វែគឺ ៖ ល្វែងទី១សម្រាប់ចុងភៅជនាអាហារល្វែងទី៣ល្វែងផ្កាស្លាសម្រាប់ កូនកម្លោះស្នាក់នៅរហូតដល់ថ្ងៃចុងក្រោយនៃពិធីការ(នៅខាងមុខសង់រោងទេវតាផង) គេសង់រោងទាំង៣នេះហើយបញ្ចូនភស្ដុភារបណ្ដាការចូល រោងផ្កាស្លាហើយរៀបចំម្ហូបអាហារ និងនំនេកផ្សេងៗដូចជានំអន្សម នំគមជាដើម ។

          ថ្ងៃទី២ ក្នុងថ្ងៃទី២មានពិធីសំខាន់ៗមួយ ចំនួនដូចតទៅ ៖

+ ហែរកូនកម្លោះ ម៉ោង៧-៨ គេចាប់ផ្ដើមដង្ហែដោយមានភ្លេងខ្មែរចមកកាន់ផ្ទះខាងកូនក្រមុំ ។ កូនក្រមុំត្រូវចូលទៅក្នុងរោងផ្កាស្លា ។ នៅផ្ទះការមានធ្វើពិធីសែនព្រេន រំលឹកជម្រាបដល់ដូនតា និងពិធីស្លាកំណត់ ។ នៅពេលេរសៀលគេអញ្ជីញភ្ញៀវដែលចូលរួមក្នុងពិធីកាត់សក់ឪ្យកូនកម្លោះនិងកូនក្រមុំ ។ សក់ដែលគេកាត់នោះត្រូវដាក់ក្នុងកន្ទោងស្លឹកចេកហើយយកទៅចោលដើម្បីឪ្យអស់ឧបទ្រុពចង្រៃ ។

+ ពិធីដង្វាយក្រុងពាលី គេធ្វើពិធីនេះពិធីនេះដើម្បីជូនព័ត៌មាននៃការនេះដល់ម្ចាស់ទឹកម្ចាស់ដី ។

  • សូត្រមន្ដ គេនិមន្ដព្រះសង្ឃសូត្រមន្ដនៅផ្ទះការផងនៅរោងផ្កាស្លាផង ។ គូទាំងពីរនាក់ចេញមកស្ដាប់ហើយទទួលទឹកមន្ដដើម្បីឪ្យជ្រះចង្រៃនិងរោគាផ្សេងៗ​គែបួងសួងសុំឪ្យបានសេចក្ដីសុខចម្រើន ។
  • ពិធីចងដៃ នៅពេលយប់ គេអញ្ជើញភ្ញៀវមកចងដៃបញ្ចប់ព្រលឹងកូនប្រុសដ និងកូនស្រី ។ ពិធីនេះជាការគួរសម ចំពោះកូនគូស្វាមី ភរិយាថ្មី​ព្រោះចាប់ពីពេលតទៅគូស្វាមីភរិយានេះត្រូវរស់នៅបែកចេញពីមាតាបិតាហើយ ។
  • ពិធីរៀបរាប់ផ្លែឈើ នៅម៉ោង១០យប់ គេខ្ចប់នំជាកញ្ចប់ៗ តាមាទំនៀមទំលាប់បុរាណទុកជូនមេបា ។
  • ពិធីធ្វើធ្មេញ គេធ្វើនៅម៉ោង១២យប់ ។ បើសា្វមីខ្លួនស្រីនោះមិនធ្លាប់ធ្វើធ្មេញទេតាំងពីតូចមកអាចារ្យត្រូវរៀបចំធ្វើក្នុងឳកាសនេះ(ទំនៀមនេះគេបោះចោលច្រើនហើយ) ។
  • ជាវឬកាត់ខាន់ស្លា ដោយផ្កាស្លាបីគេរកស្រី៣ដែលមាន គូស្រករកបគ្នាឪ្យរៀបចំផ្កាស្លា៣ដុំគឺ ៖

- ផ្កាស្លាទី១ (ផ្កាស្លាច្បង)ត្រូវដោតស្លា២១ ផ្លែម្លូ២១ សន្លឹក

- ផ្កាស្លាទី២ (ផ្កាស្លាកណ្ដាល) ត្រូវដោតស្លា១២ផ្លែ ម្លូ១២សន្លឹក

- ផ្កាស្លាទី៣ (ផ្កាស្លាពៅ) ត្រូវដោតស្លា៦ផ្លែ ម្លូ៦សន្លឹក ។

ថ្ងៃទី៣  

ចាំវេលា នៅពេលវេលាស្រាងកូនកម្លោះថ្វាយ បង្គុំរានទេព្តា ហើយអង្គុយចាំវេលានៅទីនោះ របៀបអង្គុយគឺអង្គុយលើត្បាល់(គឺយកត្បាល់មកផ្កាប់)ហើយក្រាលសំពត់ពីលើឪ្យអ្នកសាមីខ្លួនសំយុងជើងបែរមុខទៅទិសខាងកើត ។ លុះវេលាល្អ (ព្រះអាទិត្យរះ) គេវាយឃ្មោះបីដង ។ គេយកវេលានេះព្រោះជាវេលាល្អដែលជាជ័យមង្គលដើម្បីជាប្រថ្នូលល្អដល់គូរទាំងពីរ នេះបានទទូលសេចក្ដីសុខចម្រើនរុងរឿងដូចពន្លឺព្រះអាទិត្យរះឡើង ។

ដង្ហែ កូនប្រុសចេញពីទីនោះឡើងទៅសំពះនៅផ្ទះការ ។ លុះដល់ផ្ទះការហើយគេវាយឃ្មោះបីដងជាសញ្ញាអនុញ្ញាត ឪ្យកូនកម្លោះឡើងលើផ្ទះបាន ។ នៅផ្ទះការក្មេងម្នាក់បានមកទទួលកូនកម្លោះដោយកាន់ផ្ដិលទឹកមកលាងជើងហើយនឹងឪ្យស្លាមួយម៉ាត់ កូនកម្លោះបានទទួលស្លាស៊ីរួចហើយ ត្រូវឪ្យប្រាក់ដែលជាប់នឹង ខ្លួនទៅឪ្យក្មេងនោះ ។ ក្មេងនោះត្រូវដឹកដៃកូនកម្លោះឡើងជណ្ដើរទៅ ។ ក្មេងកម្លោះចូលផ្ទះហើយអង្គុយលើកន្ទេលបែរមុខទៅទិសខាងកើតរងចាំមេបានិយាយការ ។

ពិធីសំពះផ្កាស្លា កូនប្រុសសំពះម្ដងចាប់ស្លា ព្រះពរឡើងហើយដាក់វិញ ។ ទាល់តែគ្រប់ទាំងបីត្រួយរួចហើយឪ្យសំពះ៣ដងដទៀត ដល់គ្រប់វារៈ៣ដងឪ្យផ្ងារបាតដៃទាំងពីរ ។ អ្នកដែលកាន់ផ្កាស្លាច្បងត្រូវយកផ្កាស្លានោះ ទៅដាក់លើដៃកូនប្រុស ។ កូនប្រុសត្រូវជូនទៅអ្នកដែលត្រូវទទួល ដែលមេបាប្រាប់ឪ្យធ្វើតែដូច្នោះទាល់តែគ្រប់ផ្កាស្លាទាំងបី ។ ធ្វើពិធីនេះរួមហើយអញ្ជើញកូនក្រមុំឪ្យចេញមកផ្ទឹម ។ កូនក្រមុំអង្គុយផ្ទឹមជិតកូនកម្លោះខាងឆ្វេង ។

ពិធីបង្វិលពពិល គេហុចពពិលបន្ដគ្នាពីដៃស្ដាំទៅដៃឆ្វេង នៅជុំវិញគូរទាំងពីរ ។ ពេលនោះអាចារ្យត្រូវ សូត្របរិកម្ម បណ្ដើរនូវធម៌ជយន្ដោ ។ ពពិលនេះមកសិតធ្វើពីស្ពាន់ ។ គូរពពិលសណ្ឋានដូចស្លឹកពោធិ៍មានដងកាន់ដូចសណ្ដង់ ស្លឹកពោធិ៍ ។ នៅលើផ្ទៃពពិលម្ខាងមានរូបទេពប្រណមគឺទេវតាប្រណមដៃមានចំនួនបី ។ ដើមកំណើតរបស់ពពិលនេះគេដឹងតាមរយៈរឿងព្រេងខ្មែរ ។ បន្ទាប់មកទៀតអ្នកហាមឬអ្នកដែលចេះរាំ រាំបើកបាយសី(បាយស្រី)៣បាទ ។ ដំបូងឡើងគេមិនបានច្រៀងរាំទេ បន្ដិចទៅទើបគេលូកទៅចប់ ដងដាវកាន់ឡើងហើយស្រែកថា ៖

  • “ជ័យហោង” អ្នកដទៃឆ្លើយថា “ជ័យ”
  • សួស្ដីហោង “អ្នកដទៃឆ្លើយថា “សួស្ដី”
  • សុខហោង “អ្នកដទៃឆ្លើយថា “សុខ”

បន្ដពីនេះអាចារ្យសូត្រឪ្យពរផ្កាស្លា ។ រីឯមេបាចងដៃកូនស្រីដោយអំបោះស ព្រមទាំងឪ្យពរស័ព្ទសាធុកាពេរៀងខ្លួនៗ ។ គេស្រាយផ្កាកណ្ដាលនិងផ្កាពៅចែកឪ្យក្រុមញាតិបាចឪ្យពរ ដល់កូនប្រុសកូនស្រី ។

ពិធីតោងស្បៃ កូនប្រុសស្រីងើបអង្គុយឡើងបែរមុខឈមទៅរកគ្នា ហើយក្រោកដើរចូលទៅក្នុងបន្ទប់ ។ កូនស្រីចូលមុនកូនប្រុសចូលក្រោយដោយដៃចាប់ជាយស្បៃកូនស្រីចូលទៅ ។ សកម្មភាពនេះយើងដឹងថាជាលំនាំសកម្មភាពលំនាំដូចក្នុងរឿង”ព្រះថោងតោងស្បៃនាងនាគ” ។

- អ្នកមហាជំរាបមេបាសុំ កូនប្រុសស្រីទៅផ្ទឹមរោងផ្កាស្លា ។

- កូនប្រុសស្រីត្រលប់ទៅផ្ទះការវិញ ។ ពេលនេះផ្លាស់សំលៀកបំពាក់ថ្មីហើយចេញមកអង្គុយកណ្ដាលទីប្រជុំវិញ គេចាត់ចែងយករណ្ដាប់ស្លាប្រសប់មុខការធំស្លាប្រសប់មុខ ការកំណត់និងស្លាប្រសប់មុខថង់រង ចែកពួកញាតិចាក់ផ្ទេរទៅ ។ កិរិយានេះហៅថា “គោះថង់រង” ។ ពីដើមមានទំនៀមថាមាតាបិតា ឬ អាណាព្យាបាលសងខាង ត្រូវចែកទ្រព្យឪ្យកូនដែលរៀបការថ្មី ។ កិរិយានេះគេ ហៅថា”កងទុន” ។

- នៅពេលដែលចប់ពិធីខាងលើរួចសព្វគ្រប់ហើយកូនប្រុសស្រីចេញទៅចម្រើនមេបាក្នុងការលៀងភៅជនាហារ ។

          ពិធីផ្សំដំណេក លុះយប់ប្រហែលម៉ោង ៨-៩ គេធ្វើពិធីនេះនៅក្នុងបន្ទប់ដេករបស់គូស្វាមីភរិយាថ្មី ។ ដំបូងគេអុជ ទៀនធូបសែនដូនតា ហើយដួសទឹកដូងខ្ចី​បញ្ចុកកូនប្រុស៣ស្លាបព្រា និងកូនស្រី៣ស្លាព្រា ។ គេឪ្យសាមីខ្លួនប្រុសចេកបញ្ចុកវិញ ។ សកម្មភាពនេះជានិមិត្តរូបនៃការឪ្យសាមីភរិយាថ្មីចេះស្រលាញ់គ្នាទៅវិញទៅមករហូតអស់មួយជីវិត ។ 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login