2019-01-31 16:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យុវជន ដែលអាចក្លាយជាមេដឹកនាំបានទៅអនាគតត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
+ មានសុខភាពល្អ កាយសម្បទានមាំមួន មិនពិការអវៈយវៈណាមួយឡើយ គ្មានជំងឺប្រចាំកាយ ធ្ងន់ធ្ងរ និងគ្មានបញ្ហាខាងសសៃប្រសាទនោះទេ
+ មានបញ្ហាសម្បទានល្អអាចបំពេញកិច្ចការស្រាជ្រាវបានគ្រប់មធ្យោបាយតាមផ្លូវចិត្ត បញ្ហា និងសម្ភារទៅតាមលទ្ធភាព
+ មានភាពឈ្លាតវៃ ចេះស្គាល់កាលៈទេលៈ ការបត់បែនតាមសភាពការណ៏
+ មានបចំនេះដឹងសមស្របតាមតម្រូវការសង្គម និងមានបទពិសោធន៏គ្រប់កាលះទេលះ
+ មានសមត្ថភាពអាចជំនួសរៀមច្បង ឬមនុស្សចាស់បានយ៉ាងល្អប្រសើ់រ
+ មានគុណធម៌ សីលធម៌ស្មោះត្រង់ ឧត្តមគតិ មនសិកាការងារគិតផលប្រយោជន៏រួមជាធំ ឧស្សាហ៏ ព្យាយាមតស៊ូ អំណត់ សុទិដ្ឋិនិយម
+ សាមគ្គីទូលំទូលាយ ទំនាក់ទំនងល្អក្នុងសង្គម ចេះចាត់តេងមនុស្សឲសមត្ថភាពតួនាទី លចំណង់ចំណូលចិត្តរបស់ពួកគេ
+ ចក្ខុវិស័យទូលំទំលាយល្អ មើលឃើញវែងឆ្ងាយ មានវិធានការទប់ស្កាត់ទាន់ពេលវេលានូវអ្វីកើតមានឡើង
+ ចេះដោះស្រាយទំនាស់ និងបញ្ខៀសសង្គាមស្គាល់ទុក្ខធុរះសមាជិក
+ ចេះគោរពច្បាប់ អនុវត្តន៏ច្បាប់បានល្អ ក្លាហានឆន្ទះមុះមុត ហ៊ានទទួលខុសត្រូវ ចេះអាកាត់យុត្តិធម៌
+ មានសុភវិនិច្ឆ័យ និងវិភាគគ្រប់ជ្រុងជ្រោយ មានគំនិតរិះគិតគំនិតអធ្យាស្រ័យល្អ
+ មានទេពកោសល្យក្នុងការដឹកនាំ មានគំនិតផ្គួចផ្តើម មានគំនិតបង្កើតថ្មីចេះរៀបចំផែនការបានល្អ ម៉ត់ចត់ និងមានតម្លាភាព។
ដូច្នេះយុវជន ដែលបានបំពេញលក្ខណះដូចខាងលើ នេះអ្នកនិងក្លាចជាមេដឹកនាំដ៏ល្អម្នាក់។