លក្ខណៈភរិយាដែលដូច រឺប្រុងនឹងខូចមាន ២៩ យ៉ាងដូចតទៅ ៖
- ស្រីសរសើរពីការនៅឃ្លាតគ្នាអំពីប្តី
- មិននឹកស្រណោះរំលឹកប្តីដែលនៅឃ្លាតគ្នា
- មិនត្រេកអរនឹងប្តីដែលទើបមកដល់
- ពោលទោសពីប្តីរបស់ខ្លួន ប្រទូស្តនឹងប្តី
- មិននិយាយសរសើរគុណពីប្តីខ្លួន
- ប្រព្រឹត្តនូវសេចក្តីវិនាសដល់ប្តី
- មិនប្រព្រឹត្តសេចក្តីចំរើនដល់ប្តី
- ធ្វើអំពើដែលមិនគួរធ្វើដល់ប្តី
- មិនធ្វើអំពើដែលគួរធ្វើដល់ប្តី
- ពេលដេកស្លៀកសំពត់ខោអាវជាប់មាំមួន
- លបដេកកំបាំងមុន
- ដេកបំរះននៀល
- បង្កជំលោះ
- ដកដង្ហើមចេញវែងដូចជារងទុក្ខ
- ទៅកាន់បង្គន់ និងន្ទប់ទឹកជាញាយៗ
- ប្រព្រឹត្តទទឹងទាស់ មិនធ្វើការងារ
- លឺសំលេងប្រុសឯទៀត ខំផ្ទៀងស្តាប់
- ជាប្រពន្ធបំផ្លាញទ្រព្យរបស់ប្តីដែលរកបានមក
- ធ្វើនូវសន្ថវកិច្ច និងប្រុសទាំងឡាយ
- បានតែខាងជើងចេញដើរ
- ដើរលេងរឿយៗក្នុងពេលយប់
- ប្រព្រឹត្តកន្លងចិត្តប្តី
- មិនគោរពប្តី
- មានចិត្តគំនិតខូចកាច
- ឈរទៀបមាត់ទ្វារញាយៗ
- បង្ហាញភ្លៀក រាងកាយ ដោះ ដើរទៅកាន់ទីផ្សេងៗហើយក្រឡេកមើល ។