បុព្វបុរសយើងបានចងក្រងប្រភេទស្វាមី ៧ជំពូកដូចតទៅ ៖
- ស្វាមីដូចពេជ្ឈឃាត រង់ចាំតែការរករឿងវាយតប់និងសំលាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឈឃាត ដែលមិនដែលត្រាប្រណីចំពោះអ្នកទោសរបស់ខ្លូន ។
- ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ រឺលាក់លាមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែលចាំតែលួចទ្រព្យគេ និងលាក់បំបាត់រឿងអាក្រក់ខ្លួន មិនអោយគេដឹង ។
- ស្វាមីដូចជាចៅហ្វាយ ចាំតែចង្អុលបញ្ជា ខុសស្តីបន្ទោសប្រើប្រពន្ធធ្វើការដូចខ្ញុំបំរើរបស់ខ្លួន ។
- ស្វាមីដូចជាឪពុក មានចិត្តស្រលាញ់ថ្នាក់ថ្នមប្រពន្ធដូចកូន មើលការខុសត្រូវ រវាំងមិនអោយកូនធ្វើខុស ការពារកូនគ្រប់ទិសទី ។
- ស្វាមីដូចបងប្រុស ស្រលាញ់ថែទាំប្រពន្ធ ដូចបងប្រុសស្រលាញ់ប្អូនការពារប្អូន ។
- ស្វាមីដូចមិត្តភក្តិ គឺទុកភរិយាខ្លួនស្មើនឹងមិត្តពេលជួបគ្នាក៏រួមសុខគ្នា ។
- ស្វាមីដូចទាសា ស្តាប់បង្គាប់ភរិយា ធ្វើការគ្រប់បែបយ៉ាងមិនអោយភរិយាខ្លួនព្រួយឡើយ ។
- ស្វាមី៣ជំពូកខាងលើមិនល្អឡើយ លោកអោយចៀសវាងចេញ កុំប្រព្រឹត្ត និងអោយរើសយកយ៉ាងណាមួយក្នុងចំណោម ៤យ៉ាងខាងក្រោម ។