Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ វានាំមកនូវប្រយោជ​ន៏ចំពោះសង្គមជាតិ៖

ក.​ ខ្លឹមសារនៃវប្បធម៌ អរិយធម៏មានដូចជា៖

+ វប្បធម៌ៈ ន័យនៃវប្បធម៌ត្រូ​វបានគេបានច្រើនប្រភេទ ទៅតាមទស្សនៈអ្នកស្រាវជ្រាវម្នាក់ៗ ប៉ុន្តែគេកំណត់ទៅរកន័យរួមមួយការ​​ ដែលទាក់ទងជាមួ​​យការ បណ្តុះបណ្តាលសិក្សារៀនសូត្រពីជំនាន់មួយទៅជំនាន់មួយទៀត តា​មរយះការពង្រីកវប្បធម៌ទាំង ក្នុងសាលារៀនក៏ដូចជាសាលារៀនផងដែរ។

 ​​ ​​​ ដូច្នេះវប្បធម៌មានន័យថា គឺជាការផ្សាំងបណ្តុះវិជ្ជាប្រាជ្ញាស្មារតីឲលូតលាស់ចំរុងចំរើន(ស្មារតី) ដោយផ្អែកលើវិទ្យាសាស្រ្ត សិល្បះ អក្សរសាស្រ្តជាដើម....។ល។

ឧទាហរណ៏  បសុវប្បធម៌ៈ ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ។

                រុក្ខវប្បធម៌ៈ ការបណ្តុះបណ្តាលផ្នែកការដាំរុក្ខជាតិ។

+ អរិយធម៌ៈ មានន័យថា ការលូតលាស់ ដុះដាល រីកចំរើន ល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿងក្នុងការរស់នៅប្រកបដោយបញ្ញាស្មារតី សម្ភារះបច្ចេកទេស វិទ្យាសាស្រ្ត។

តាមរយះអត្ថន័យនេះ វប្បធម៌ អរិយធម៌ពិតជាមានសារះសំខាន់ណាស់ ក្នុងសង្គ​មជាតិខ្មែរពេលបច្ចុប្បន្ននេះ។

ខ. អត្ថប្រយោជន៏នៃវប្បធម៌ អរិយធម៌ខ្មែរចំពោះសង្គមខ្មែរបច្ចុប្បន្ន៖

+ មនុស្សបានស្គាល់ជាតិកំណើតខ្មែរ និងទឹកដីខ្មែរ និងអាយុកាលបានយ៉ាងច្បាស់

+   ​មនុស្សស្គាល់ទំនៀមទំលាប់វប្បធម៌ សាសនាបានយ៉ាងច្បាស់

+ ​មនុស្សបានស្គាល់ពីការសំយោគវប្បធម៌ខ្មែ​រ និង​វប្បធម៌បរទេសតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន

+ មនុស្សបានស្គាល់ពី តួនាទីវប្បធម៌ក្នុងការអភិវឌ្ឍស​ង្គម

+ ​មនុស្សចេះមានមោទនាភាព ចំពោះអត្តសញ្ញាណជាតិខ្លួនឯងនិងជាតិសាស្ត្រដទៃ

+ មនុស្សបានស្គាល់ ​និងបានឃើញពីការរីកចំរើនគ្រប់វិស័យ​នៅក្នងប្រទេសកម្ពុជា​​​​​ ​ដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យគម​នាគមន៏.... ។ ល។

+ ​មនុស្សបានឃើញបញ្ញាស្មារតី ជំនាញសីលធម៌របស់មនុស្ស(ធនធានមនុស្ស) នៅក្នុងសង្គមខ្មែរ

+ បង្កើតឲមានសាមគ្គី ឯកភាពជាតិ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

 ដូច្នេះ មនុស្សម្នាក់ត្រូវតែស្គាល់ឲច្បាស់ពីវប្បធម៌ អរិយធម៌របស់ខ្លួនឲបានច្បាស់លាស់ដើម្បីលើកកំពស់ព្រលឹងសង្គមជាតិ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login