ចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យនិងខ្លឹមសារដូចតទៅ៖
- វគ្គទី១៖ ការបួងសួងដល់ទេវតា សូមជួយថែរក្សាអង្គព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ដែលបានដឹកនាំ កសាងប្រាសាទអង្គរនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង ។
- វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃធ្វើឲ្យរូបយើង ស្រមៃឃើញសម័យមហានគរដ៏រុងរឿងជនជាតិខ្មែរមានជំហររឹងមាំដូចថ្មបានធានានូវសំណាង របស់ប្រទេសកម្ពុជា ។
- វគ្គទី៣៖ ការរំឮកគុណដល់ ព្រះពុទ្ធសាសនានៅគ្រប់ទិសវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីដូនតារៀងមក ។ បើយើងជឿជាក់និងប្រតិបត្តិតាមដូនតាយើងនិងថ្កុំថ្កើនរុងរឿងដូចសម័យមហានគរ ។