ដើម្បីកាត់បន្ថយការបំពុលអាកាស យើងត្រូវមានមធ្យោបាយដូចតទៅ ៖
	- ប្រើប្រាស់យានយន្តទាំងឡាយដែលមិនបង្កអោយមានកង្វក់អាកាស
 
	- ពង្រីកប្រេងសាំងគ្មានជាតិសំណ ជាប្រការល្អប្រសើរ
 
	- កែច្នៃឧស្ម័នដែលចេញពីបំពង់ផ្សែង ដើម្បីកាត់បន្ថយជាតិពុល
 
	- និយមការជិះកង់ រឺថ្មើរជើងចំពោះដំណើរជិតៗ
 
	- ដាំដើមឈើ ដើម្បីអោយស្រូបយកធូលី និងកាបូនឌីអុកស៊ីត
 
	- ចៀសវាងការដុតសំរាម ព្រោះការភាយឧស្ម័នចេញអាចបណ្តាលអោយមានគ្រោះថ្នាក់
 
	- ឧស្សាហកម្ម សិប្បកម្ម ទាំងឡាយគប្បីបំពាក់គ្រឿងបរិក្ខារសំរាប់កែច្នៃផ្សែង និងកាកសំណល់
 
	- ចៀសវាងបំរើបំរាស់គ្រឿងឆេះផូស៊ីល ដូចជាធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិ ដែលបញ្ចេញជាតិស្ពាន់ធ័រនិងអាសូត
 
	- ដាក់ពិន័យយ៉ាងធ្ងន់ លើសហគ្រាសទាំងឡាយណាដែលបង្ហុយផ្សែងខ្លាំង
 
	- បញ្ចូលច្បាប់ប្រឆាំងនឹងកង្វក់ខ្យល់ និងផាកពិន័យយ៉ាងធ្ងន់ធ្ងរ
 
	- ផ្លូវថ្នល់ទាំងអស់ត្រូវក្រាលកៅស៊ូ ។