Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


  • ព្រះព្រហ្ម( Brahma ) ជាអាទិទេពតុបតែងបង្កើតលើក (The  Creating the world ) ប្រៀប​បានទៅនឹងវិស្វករ ឬស្ថាបត្យូករ ។ កាលដើមឡើយព្រះព្រហ្មជាសភាវធម៌គ្មានរូបគ្មានប្រពន្ធកូន តំណាងអោយភាពស្អាតស្អំបរិសុទ្ធ គ្មានជំពាក់និងគ្រឿងសៅហ្មងផ្សេងៗឡើយ ។ ក្រោយមកដោយមានការនិយមចូលចិត្តរបស់ប្រជាជនគេបានសាងរូបឡើងមានព្រះភ័ក្រ្ត៤ អាចក្រលេកមើលទិសទាំង៤ក្នុងខណៈ ព្រមគ្នាបាន ។
  • ព្រះវិស្ណុ ( Visnu ) ជាអាទិទេពគ្រប់គ្រងថែរក្សាលោកឲ្យបានគង់វង់សុខសាន្ត និងមានរបៀបរៀបរយ ។​ អាទិទេពអង្គនេះ អាចបែងភាគជាអវតាច្រើនប្រភេទមានមុខងារច្រើនយ៉ាងចុះមកកើតក្នុងស្ថានមនុស្សលោកបង្ក្រាបសភាវៈអាក្រកដែលតែងតែបៀតបៀនបំផ្លាញសេចក្តីសុខរបស់មនុស្សលោក ឬធ្វើអោយខូចសណ្តាប់ធ្នាប់ដែលព្រះព្រហ្មបានតាក់តែងមក ។
  • ព្រះសិវៈ ជាអាទិទេពបំផ្លាញលោកផង និងបង្កើតលោកផងគឺជាតំណាងកំលាំងបំផ្លាញអោយអន្តរាយមរណភាព និងការផ្តាច់អាត្ម័នអោយចេញពីកាយដើម្បីបង្កើតឡើងជាថ្មីទៀត ។ ព្រះសិវៈមានឈ្មោះច្រើនយ៉ាងទៀតគឺឥសូរ និយមហៅស្រុកខ្មែរក្រៅពីនេះមាន «ហរៈមហេស្វរៈ រុទ្រ ឱគ្រៈ អឃោរៈ ភៃរវៈ » ដោយអាទិទេពអង្គនេះតំណាងបំផ្លាញលោកផង និងបង្កើតលោកផងនិងដោយផ្អែកទៅលើជំនឿថាអាទិទេពអង្គនេះជាសសរភ្លើងមានឬទ្ធានុភាព​គ្មានអទិទេពណាប្រជែងបាន​ហេតុនេះហើយបានគេសាងងរូបសិវលិង្គតំកល់លើយោនីនាងឧមាជានិមិត្តររូបនៃការបង្កើតលោកនៃព្រះសិវៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login