Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សទី៦ មុនគ.ស ប្រហែលគ្នានិងកំណើតព្រាហ្មនិយម«សម័យទី២នៃលទ្ធិ​សាសនាព្រាហ្មណ៍ »ដែរ ។ លុះក្រោយមកនៅសតវត្សទី១ នៃគ.ស ព្រះពុទ្ធសាសនាក៏បែងចែកជាពីរនិកាយគឺ៖

  • និកាយហីនយាន ( Litle vchiele ) ជាយានតូចចង្អៀតតាមន័យប្រៀបធៀប «ផ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺបានសម្រេចនិព្វា​នព្រោះវិន័យតឹងតែងហ្មត់ចត់ ។ ម៉្យាងទៀត និកាយនេះនិយមធម៌ចាស់ គឺគោរពប្រតិបត្តិតាមពុទ្ធោវាទដែលព្រះពុទ្ធទ្រង់បានសំដែងរួចមកហើយ «ក្នុងគម្ពីរត្រៃបិដក » ម។ និកាយនេះគោរពពុទ្ធសមណ​គោតម ដែលត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ហើយដែលចូលព្រះនិព្វានទៅហើយ ។ ឧ​. ប្រទេស​​ដែលគោរពព្រះពុទ្ធសាសនានិកាយហីនយានមាន ខ្មែរ ឡាវ ​មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា.... ។ 
  • និកាយមហាយាន ( great vehicle ) ជាយានធមអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមពោធិសត្វ ដែលអាចជួយណែនាំ ប្រោសសត្វលោកបាន ។ និកាយមហាយាននិយមធម៌ថ្មី គឺធម៌មានវិន័យធូរស្រាលហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ « តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា » ពុំមែនតាមពុទ្ធោវាទដូចនិកាយហីនយានឡើយ ។ ដូចនេះនិកាយមហាយានមិនគោរពព្រះពុទ្ធជាធំ​ទេតែគោរពពោធិសត្វដូចជា ពោធិសត្វអវលោកិតេស្វរៈឬលោកកេស្វរៈ ពោធិសត្វបញ្ញាស្រីជាដើ​ម ។ ឧ. ប្រទេសគោរពពុទ្ធសាសនានិកាយមហាយានមានប្រទេស​ យួន ចិន ជប៉ុន ​ទីបេ ឥណ្ឌូនេស៊ី.... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login