ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជនដែលត្រូវដាក់បញ្ចូលឲ្យនៅក្នុងរបបសន្ដិសុខសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពីពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើម កំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬធ្វើសកម្មភាពក្នុងសហជីពគឺ ៖
o កម្មករនិយោជិតទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់និយោជកម្នាក់ ឬច្រើននាក់ដោយមិនគិតដល់ ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យា ឬ ប្រភេទ និងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ ។
o កម្មករនិយោជិតរដ្ឋកម្មករនិយោជិតនៃអង្គការសាធារណៈ និងបុគ្គលិកទាំងអស់ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល ឬ លក្ខន្ដិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្ដោះអាសន្ន ។
o សិស្សសាលាវិជ្ជាជីវៈជនដែលដាក់អោយធ្វើការនៅក្នុងមណ្ឌលបណ្ដុះបណ្ដាល សម្របសម្រួលនិងអប់រំវិជ្ជាជីវៈឡើងវិញ និងកូនជាងត្រូវចាត់ទុកដូចជាកម្មករ និយោជិតដែរ ។
o ជនដែលប្រកបរបរក្នុងវិជ្ជាជីវៈសេរីនិងកម្មករនិយោជិតធ្វើការម្ដងម្កាលឬតាមរដូវ ។