Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការឲ្យកូនទៅបួសរៀននៅក្នុងព្រះពុទ្ធសាសនា ខ្មែរយើងមានទម្លាប់តាំងពីបុរាណកាលមក ​នៅក្នុងពិធីបួសជាសង្ឃនេះគេហៅថា« នាគ ឬបំបួសនាគ » តើពាក្យនេះមានប្រវត្តិដូចម្តេច ?        

          តាមទំនៀមការបំបួសនាគនេះមានទាក់ទងនឹងរឿង បុរាណមួយដំណាលថា៖ កាលដែលព្រះសម្ពុទ្ធគង់នៅវត្តជេត ពន់មាននាគរាជ១មានមហិទ្ធិឫទ្ធិ មានសទ្ធាជ្រះថ្លា​ក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុក៏កាឡាខ្លួនជាមាណពចូលថ្វាយ បង្គំព្រះមហាថេរ ហើយទូល​ថា«ខ្ញុំព្រះករុណាសូមបួសក្នុងសម្នាក់ព្រះមហាថេរផង​» ។ ព្រះមហាតិស្សស្ថេរក៏បំបួសស្តេចនាគជាភិក្ខុទៅ ។ នៅពេលមួយេសាមណេរមួយអង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្តឆាន់លុះបើកទ្វារទៅស្រាប់តែឃើញពស់ពេនពេញកបន្ទប់សាមណេរនោះភ័យរន្ធត់ ស្ទុះចេញមកស្រែកឆោឡោផ្អើលពេញទាំងវត្ត ។ លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យទើបព្រះអង្គទ្រង់ប្រញប្ត(បញ្ញត្តិ )ថា« ចាប់តាំងពីថ្ងៃនេះ​ទៅ ភិក្ខុឯក្រោយ កុំបីបំបួសសត្វ តិរច្ឆាន ខ្មោច​ បិសាច រាជភូតយក្សាឡើយ »។ ដោយព្រះ​​បញ្ញត្តិ ដូច្នេះទើបភិក្ខុនាគទូលថា«ខ្ញុំព្រះអង្គនេះមានចិត្តឈ្មោះចំពោះសាសនាព្រះអង្គណាស់ឥតក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបួសក្នុងសម្នាក់ព្រះអង្គ ដូច្នេះខ្ញុំព្រះអង្គសូមពរឲ្យមានព្រះបញ្ញាត្តិថាៈ បើភិក្ខុនិងបំបួសកុលបុត្រសូមឲ្យហៅអ្នកសុំបួសនោះថា «នាគ » ដូចនេះតទៅដើម្បីឲ្យគេនឹងឃើញខ្ញុំព្រះអង្គដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គផង » ។ ព្រះពុទ្ធទ្រង់យល់ព្រមទលបអនុញ្ញាត្តឲ្យហៅបុព្វជ្ជាបេក្ខៈ និងឧបសម្បទាបេក្ខៈហៅថា «នាគ» រហូតមក​។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login