2019-02-12 13:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មានមតិពីរគួរពិចារណា មួយគឺអ្នកខ្លះយល់ថា វប្បធម៌ជាហេតុនៃការជឿនលឿនរបស់មនុស្ស ។ គេថាដូចនេះព្រោះថាចំណេះដឹងមាន វិជ្ជា សាសនា អក្សរ អក្សរសិល្ប៏ ការសិក្សាអប់រំជាដើម ជាកំលាំង វប្បធម៌អាចកែប្រែសង្គមមនុស្សអោយមានកំរិតជីវភាពខ្ពង់ខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ទំលាប់ត្រឹមត្រូវ មានការគ្រប់គ្រងរៀបរយ ។ ពីរគឺអ្នកខ្លះយល់ថា សង្គមនេះ គឺជាបុព្វហេតុជឿនលឿនព្រោះសង្កមធម៌អាចកែប្រែផ្លាស់ប្តូរទាំងជីវភាព ទាំងទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តរបស់មនុស្សរាល់រូបផង របស់សង្គមទាំងមូលផង ។
ជារួមវប្បធម៌ និងសង្កមធម៌មានទំនាក់ទំនង គ្នាស្អិតរមួតដួនចិត្ត និងកាយដែរ ។ យ៉ាងណាមិញ សង្គមធម៌ដែលលូតលាស់ទៅបាន អាស្រ័យដោយវប្បធម៌នេះឯង ដូចជាគ្រឿងប្រដាប់ប្រើប្រាស់ផ្សេងៗ (ផ្លូវកាយ) របស់មនុស្ស ។ រឺឯសិល្បៈ អក្សរសិល្ប៏ សាសនា វិទ្យាសាស្ត្រ (ផ្លូវចិត្ត)ដែលលូតលាស់ សាយភាយ ក៏អាស្រ័យទៅលើគ្រឿងសំភារៈ គ្រឿងពិសោធន៍អង្គរសង្គម (ផ្លូវកាយ) ជាដើម ។ ក្រៅពីនេះធម៌ទាំងពីរអាចកែប្រែគ្នា ជួបប្រទះនិងការលំបាកវេទនាខ្លាំងពេក មានការអត់បាយ អត់ទឹក មានជំងឺជាដើម ពេលនោះជំរុញមនុស្សអោយស្វះស្វែងរកមធ្យោបាយ ដោះស្រាយ ដោយពឹងផ្អែកទៅលើសាសនា រឺ ជំនឿផ្តេសផ្តាស លើខ្មោច អារក្ស អ្នក ទេព្តា អាទីទេពជាដើម ។ ជួនកាលជីវភាព រស់នៅខ្ពស់ខ្ពស់សំបូរសប្បាយ មានគ្រឿងប្រើប្រាស់ មានថ្នាំសង្កូវកែរោគគ្រាប់គ្រាន់ ក៏អាចបំបាត់វិធីសាសនា និងជំនឿ ងុបងុលខ្លាំងពេកទៅលើអាទីទេព។