ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការបន្ថយបរិស្ថាន និងកំណើតកម្តៅផែនដីលើពិភពលោកយើងត្រូវ ៖
- នាំគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្តូរទៅប្រើប្រាស់ប្រភពថាមពលផ្សេងទៀតជំនួសវិញ (ថាមពលព្រះអាទិត្យឱ្យបានច្រើន) ។
- បង្កើនការអភិរក្សថាមពល និងធ្វើការលប់បំបាត់ការកាប់បំផ្លាញព្រៃឈើ ។
- នាំគ្នាខិតខំដាំព្រៃឈើឡើងវិញការស្តារដីវាលស្មៅ
- បង្កើតឱ្យមានការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃ ១៥ ខែ មិថុនា ទិវាអូសូនបរិស្ថានអន្តរជាតិនៅថ្ងៃទី ១៦ ខែកញ្ញា និងទិវាអនាម័យបរិស្ថានជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មនុស្សជាតិឱ្យចេះស្រលាញ់ ការពារ និងអភិរក្សបរិស្ថានឱ្យមានភាពស្រស់បំព្រងជានិរន្តរ៍
- បង្កើតច្បាប់និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពស្តីពីច្បាប់ការពារព្រៃឈើ និងបរិស្ថាន
- ផាកពិន័យនិងដាក់ទោសចំពោះជនល្មើសព្រៃឈើ និងបរិស្ថាន
- លុបបំបាត់ឱ្យអស់រាល់ការធ្វើកសិកម្មព្រៃដុត និងដុតព្រៃយកសត្វ
- លុបបំបាត់ឬកាត់បន្ថយរាល់ការប្រើប្រាស់សារធាតុគីមី ឬឧស្ម័នពុលផ្សេងៗដែលជាភ្ជាប់ងារបំផ្លាញស្រទាប់អូសូន ពិសេសសារធាតុ CFCs,SO2 ដែលមាននៅក្នុងម៉ាស៊ីនទូរទឹកកក ម៉ាស៊ីត្រជាក់ស្រ្តៃបាញ់សក់ Spray ទឹកអប់ជាដើម ។
- លុបបំបាត់ ឬកាត់បន្ថយរាល់ការសាកសព្វាវុធ ឬបន្ទុះសារធាតុនុយក្លេអ៊ែរជាដើម
- ដែលពិសេសបំផុតនោះគឺ ត្រូវមានមនសិការទាំងអស់គ្នាលើបរិស្ថាន ។