Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកម្មចម្បងៗដូចខាងក្រោម ៖

  • ពង្រឹងនិងការជំរុញការអនុវត្ត​ច្បាប់មបទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិបាក់ព័ន្ធ ដើម្បីធានាបាននូវនូវលក្ខខណ្ឌការងារល្អប្រសើរ និងរក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនង វិជ្ជាជីវៈ។
  • ពង្រឹងសុខភាព លនិងសុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ និងលើកកម្ពសិទ្ធិពលករទេសន្តរប្រវេសន៍ ។
  • ពង្រឹងការអភិវឌ្ឍន៍ និងការអនុវត្តក្របខ័ណ្ឌគុណវិឌ្ឍិកម្ពុជា ស្តង់ដារជាតិសមត្ថភាព កម្មវិធីនិងឯកសារសិក្សាផ្អែក​លើសមត្ថភាព និងឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពឲ្យបានទូទាំងប្រទេសដើម្បីលើកកម្ពស់ ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យមានប្រសិទ្ធិភាពខ្ពស់ និងមានការទទួលស្គាល់ជាសាធារណៈកម្រិតជាតិ និងអន្តរជាតិ ។
  • ប្រែក្លាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របទៅតាមការវិវត្តន៍នៃតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសហគមន៍ ។​
  • ពង្រឹងការអនុវត្តគោលការណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយសមធម៌ដោយយកចិត្តទុកដាក់ ជាពិសេសដល់ស្រ្តីភេទ ជនពិការ ជនបាត់បង់ឱកាស តិចតួចក្នុងសង្គមនិងសិស្សានុសិស្សទីទាល់ក្រ និងយុវជនបោះបង់ចោលការសិក្សា ។
  • ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព ដូចជាការផ្គូរផ្គង់​គ្នារវាងអ្នកស្វែងរកការងារធ្វើនិងកន្លែងការងារទំនេរ ដើម្បីបបង្កើនប្រសិទ្ធភាពទីផ្សារការងារ ។
  • ប្រមូលវិភាគ និងចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ជាប្រភពទិន្នន័យដល់ អ្នករៀបចំគោលនយោបាយអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និយោជក និងសាធារណជនទូទៅ ។
  • អភិវឌ្ឍន៍គោលនយោបាយនិងបទបញ្ជានានាដើម្បីចំណែកបង្កើនឱកាសទទួលការងារ និងបង្កើតការងារក្នុងប្រទេស និងក្រៅប្រទេសជូបប្រជាពលរដ្ឋកម្ពុជា ។
  • ផ្តល់សេវាក្នុងផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារក្នុងគោលដៅជួយសម្រាលការលំបាកនានា  នៅពេលជរាភាព ទុព្វលភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀត ដូចជាជំងឺនិងមាតុភាពជាដើម ។
  • ពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ។
  • ជំរុញនិងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីធានាបាននូវការផ្គត់ផ្គង់​ធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
  • ពង្រឹងភាពជាដៃគូជាមួយកដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ។
  • លើកកម្ពស់សមធម៌យេនឌ័រ និងកាតត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login