ដែលហៅថា ពលរដ្ឋវិជ្ជា គឺជាវិជ្ជាសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ដែលត្រូវយល់ និងត្រូវដឹង។
ហើយបច្ចុប្បន្ននេះការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវតែបំពេញបេសកកម្ម ៤យ៉ាងគឺ ៖
- កសាងនិង អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារឲ្យល្អប្រសើរ ចេះគោរពច្បាប់ ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់ៗនាពេលអនាគត់ ដើម្បីឲ្យសក្តិសមជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងនៃប្រទេសជាតិ ។
- អប់រំឲ្យយុវជនចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។
- អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរមនា ជាមួយមនុស្សដទៃនៅក្នុងសង្គម ទោះបីមានសាសនាផ្សេងក៏ដោយ ។
- អប់រំឲ្យយុវជនចេះឈឺឆ្អាលចំពោះសង្គម ដោយចង់ឲ្យសង្គមមនុស្សមានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកសម្ភារៈនិងផ្នែកស្មារតី ។