Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាគេសង់ប្រាសាទភ្នំ ?

២. តើក្បាច់ដែលបុព្វបុរសបង្កើតមកមានប៉ុន្មានប្រភេទ ?

៣. តើលក្ខណៈអ្វីខ្លះដើម្បី យករមណីយដ្ឋានជាបេតិកភណ្ឌបាន ?

៤. តើត្រូវមានលក្ខណៈអ្វី ដើម្បីចាត់ជាបេតិកភណ្ឌពិភពលោក ?​

៥. សារៈសំខាន់នៃបេតិកភណ្ឌ ចំពោះវិស័យទេសចរណ៍ ?

ចម្លើយ

១. បានជាគេសង់ប្រាសាទភ្នំគឺដើម្បីតំនាងឱ្យភ្នំនេះឯង ។ តាមទស្សនៈឥណ្ឌាគេតែងគោរពភ្នំព្រះសុមេរុជាស្ថាននៃអាទិទេពឥសូរ ។ នៅស្រុកខ្មែរតាមជំនឿលទ្ធិសាសនាព្រាហ្មណ៍គេបានសាងរូបលិង្គតំណាងព្រះឥសូរតំកល់នៅក្នុងប្រាសាទភ្នំមានដូចជាប្រាសាទបាគងប្រាសាទបាក់ខែងជាដើម ហើយទំនាក់ទំនងនិងពិធីទេវរាជថែមទៀត ។

២. មានបួនប្រភេទ ៖

  • ក្បាច់អង្គរ សំរាប់លំអសំណង់ធំៗ កសាងពីថ្ម ស៊ីម៉ង ឈើ
  • ក្បាច់ភ្ញីទេស សំរាប់ប្រើទៅលើគ្រឿងតុបទតែងសំណង់កសាង ពីប្រាក់ ស្ពាន់ ឈើ
  • ក្បាច់ភ្ញីភ្លើង សំរាប់ប្រើក្នុងពិធីបុណ្យសាសនាផ្សេងៗក្នុងព្រះពុទ្ធសាសនា និងបុណ្យប្រពៃណី
  • ក្បាច់ភ្ញីវល្លិ៍ សំរាប់ជំនួយបន្ថែមទៅលើឋានរូបភាពផ្សេងៗដូចជានៅជញ្ជាំងអង្គរជាដើម ធ្វើជារាងដើម ស្លឹក ផ្កា ។

៣. មានបូជនីយស្ថាន ស្ថាបត្យកម្ម ចំលាក់ គំនូរ ក្រុមអគារ ភាពដូចគ្នា ទីតាំង ។

៤. ជាស្នាដៃរបស់មនុស្ស

  • បង្ហាញសក្ខីភាពនៃបណ្តូលឥទ្ធិពលដែលមានបច្ចេកទេសស្ថាបត្យកម្ម ក្បាច់រចនា
  • ពាំនាំសក្ខីភាពតែមួយ ឬលក្ខណៈប្រពៃណីវប្បធម៌មួយ
  • ផ្តល់ឧទាហរណ៍ដោយស្ថាបត្យកម្មពីសម័យកាលល្បីៗ ។

៥. មានបង្កើតមុខរបរ

  • ពង្រឹកសេដ្ឋកិច្ចប្រជាជន
  • បង្កើនការទិញ លក់ទំនិញ
  • នាំមកនូវចំណូលរូបិយបណ្ឌមបរទេស
  • បង្កើតចំណេះដឹងផ្នែកស្មារតីនិងវប្បធម៌
  • កែប្រែឥរិយាបថមនុស្ស
  • ពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login