Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើត្រូវមានគោលនយោបាយ និងយុត្តិសាស្រ្តយ៉ាងដូចម្តេចដើម្បីវិស័យទេសចរណ៍ល្អប្រសើរ ?

២. ដើម្បីឱ្យមានវប្បធម៌សន្និភាព តើត្រូវរក្សាទំនាក់ទំនងគ្នា ដោយអហឹង្សាអ្វីខ្លះ ?

៣. ដើម្បីចូលរួមចំណែកថែរក្សាបេតិកភណ្ឌលោក តើយុវជនត្រូវធ្វើអ្វីខ្លះ ?

៤. តើទង់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌ ? តំណាងអោយអ្វីខ្លះ ?

៥. ចូរប្អូននិយាយអំពីអត្តសញ្ញាណនៃវប្បធម៌ខ្មែរ ?

ចម្លើយ

១. មាន ៖

  • សុវត្ថិភាព និងសន្តិសុខពេញលេញ
  • នយោបាយបើកជំហផ្លូវអាកាស គោក ទឹក
  • ការសម្រួល និងផ្តល់ទិដ្ឋាការ
  • លើកទឹកចិត្តវិនិយោគទេសចរណ៍
  • ការបង្កើតផលិតផលចរណ៍ថ្ម
  • ការពង្រឹងគុណភាពរមណីដ្ឋាន
  • ការពង្រឹងផ្នែកសេវា និងការបម្រើ ។

២. មាន ៖

  • ពង្រឹងចំណងមិត្តភាព រវាងបុគ្គលនិងបុគ្គល សង្គម ប្រជាជនរដ្ឋ ជាតិ អន្តរជាតិ
  • សាមគ្គីភាពផ្ទៃក្នុងគ្រប់កាលៈទេស
  • ពង្រឹងចំណងជាតិ អន្តរជាតិ
  • មានភាពយុត្តិធម៌ និងគោរពគ្នាទៅវិញទៅមកដោយសន្តិភាព ។

៣. មាន ៖

  • សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីបេតិកភណ្ឌ
  • បង្កើតការផ្សព្វផ្សាយពីសារៈប្រយោជន៍
  • រួមគ្នាប្រកបដោយសន្និភាពក្នុងការរស់នៅ
  • លុបបំបាត់ជំលោះទាំងឡាយដែលធ្វើឱ្យខូចខាត សម្បត្តិបេតិកភណ្ឌ
  • បណ្តុះស្មារតីស្រលាញ់ ថែរក្សាការងារ
  • ចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌ
  • ស្គាល់តម្លៃបេតិកភណ្ឌជាតិ និងពិភពលោកតាម រយៈការអប់រំឱ្យស្រលាញ់ និងចូលរួមថែរក្សា ។

៤. ទង់ព្រះពុទ្ធសាសនាមាន៦ពណ៌ ៖

  • ពណ៌ខៀវ ៖ តំណាងអោយកាលព្រះពុទ្ធយោនកំណើតជាស្តេចស្រីពិរាស្រ្តី មានឥន្ទ្រព្រាហ្មណ៍មកសុំព្រះនេត្យទាំងគួររបស់ព្រះអង្គ ទ្រង់បានខ្វេះឆ្កៀលភ្នែកទាំងគូរនោះដាក់ទានដល់ឥន្ទ្រើព្រាហ្មណ៍​ ។
  • ពណ៌លឿង ៖ តំណាងកាលព្រះអង្គយោនចូលនិពាន្តមានព្រះឥន្ទ្រនិម្មិតធ្វើជាជាងទងសុំសាច់ពីព្រះអង្គដើម្បីបិទបំពេញរូបពុទ្ធដិមាកដែលខ្វះខាត ។ វៃបណ្ឌិតបានកាត់សាច់របស់ខ្លួនអោយជាងទងនោះយកទៅច្នៃតាមបំណង ។
  • ពណ៌ក្រហម ៖ តំនាងកាលព្រះអង្គយោនកំណើតជាមាណពឈ្មោះបុទមកុមារមានមាតាត្រូវពស់ចឹកជិតមរណៈហើយគ្រូពេទ្យប្រាប់ថាមានតែឈាមដែលចេញពីបេះដូងមនុស្សមួយមុខគត់ទើបអាចព្យាបាលបាន ហេតុនេះបទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួនដើម្បីបិទពិសពស់ដែលខាំមាតាអោយមានជីវិតរស់វិញ ។
  • ពណ៌ស ៖ តំនាងកាលព្រះអង្គយោនកំណើតជាព្រះវេស្សន្តហើយបានអោយដំរីស (បច្ច័យនាគ) ជាទានដល់ព្រះព្រាហ្មណ៍ ។
  • ពណ៌ហង្សបាទ ៖ តំនាងកាលព្រះអង្គយោនកំណើតជាវិជ្ជធរហើយមានយក្សមកចាប់យកមាតាខ្លួនទៅ ។ វិជ្ជធរបានអារសាច់របស់ខ្លួនអោយយក្សស៊ីដើម្បីយកមាតាមកវិញ ។
  • ពណ៌ឥន្ធនូ ៖ (ពណ៌ភ្លេជ ចំរុះ) តំនាងកាលព្រះអង្គយោនកំណើតជាសត្វទទន្សាយហើយមានឥន្រ្ទព្រាហ្មណ៌មកសុំសាច់ជាអាហារ ។ ទន្សាយពោធិសាត់បានដាក់ទានសាច់របស់ខ្លួនទៅដល់ព្រាហ្មណ៍ ។

៥. មានន័យថាជាគ្រឿងសំគាល់ឬជាសញ្ញាសំគាល់ដែលបញ្ជាក់អំពីវប្បធម៌របស់ខ្មែរមានដូចជា សិល្បៈ ជំនឿ ទំនៀមទំលាប់ ប្រពៃណី សាសនា ។ ចំណែកទាំងនោះមានលក្ខណៈខុសគ្នាដូចតទៅ ៖

  • សិល្បៈ ៖ សំដៅលើទេពកោសល្យឬភាពប៉ិនប្រសព្វរបស់មនុស្សនៅក្នុងការរស់នៅប្រចាំថ្ងៃ ។
  • សិល្បៈសំខាន់ៗមានស្ថាបត្យកម្មសិល្បៈចំលាក់ សិល្បៈគំនូរ តន្រី របាំអក្សរសិល្បៈភាពយន្ត ។ ជំនឿ សំដៅទៅការជឿ ការដិតជារបស់ជនជាតិយើងតាំងពីបុរាណដល់បច្ចុប្បន្ន ។ ជំនឿទាំងនោះមានដូចជា​ជំនឿអ្នកតា ជំនឿមេបា ជំនឿលើគ្រូ ។
  • ទំនៀមទំលាប់ ៖ សំដៅលើសកម្មភាពទាំងឡាយដែលជនជាតិបានអនុវត្តក្នុងពេលកន្លងមកហើយបានក្លាយជាទំលាប់មួយក្នុងជីវភាពប្រចាំថ្ងៃ ។ ទំនៀមទំលាប់មានដូចជាពេលកើត​ពេលស្លាប់ បំបួសនាគ ចូលម្លប់ ។
  • ប្រពៃណី ៖ មានន័យថាជាទំលាប់ល្អរបស់ជនជាតិខ្មែរដែលបានអ​នុវត្តកន្លងមក ហើយបានក្លាយជាទំលាប់ដ៏ប្រពៃណីសំរាប់សង្គមជាតិទាំងមូល ។ ប្រពៃណីទាំងនោះមានដូចជា ប្រពៃណីភារៈកិច្ចប្រពៃណីស្លៀកពាក់ ប្រពៃណីការធ្វើបុណ្យ ។
  • សាសនា ៖ សំដៅលើទ្រីស្តីទាំងពីរ (ព្រហ្មណ៌សាសនា ព្រះពុទ្ធសាសនា) ធំៗដែលបានចូលរួមផ្សព្វផ្សាយទៅសង្គមខ្មែរហើយធ្វើអោយមានការរីកចំរើន តាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ន ។ ដូចនេះចំណុចសំខាន់ខាងលើគឺជាគ្រឿងសំគាល់អត្តញាណសំគាល់របស់ខ្មែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login