Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តាប៉ុន្មានយ៉ាងអ្វីខ្លះ ?

២. ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ ?

៣. តើលទ្ធិនេះមានសារៈសំខាន់ដូចម្តេច ?

៤. អ្វីខ្លះដែលប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន ?

៥. ដើម្បីទទួលបានជោគជ័យក្នុងការប្រលង អ្នកជាបេក្ខជនត្រូវស្គាល់ខ្លួនឯងពីអ្វីខ្លះ ?

ចម្លើយ

១. ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តា៤យ៉ាង ៖

  • កត្តាពលកម្ម និងគំនិតច្នៃ​ប្រឌិត សំដៅទៅការធ្វើពលកម្មរបស់មនុស្សនាំឱ្យកើតមាន គំនិតច្នៃប្រឌិត ។
  • កត្តាភូមិសាស្រ្ត សំដៅទៅលើទឹកដី ភ្លើង ខ្យល់ ធម្មជាតិអាកាសធាតុ ដែលពោលគឺមានការ សម្របខ្លួនដើម្បីរស់នៅនឹងលក្ខណៈភូមិសាស្រ្តទាំងនោះ ។
  • កត្តាសាសនា ជាផ្នែកមួយនៃវប្បធម៌ (សា្មរតី និងសម្ភារៈ) ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅ របស់ប្រជាជន ។
  • កត្តារបបសង្គម សំដៅការគ្រប់គ្រង ដឹកនាំទៅតាមតំណាក់ការប្រវត្តិសាស្រ្តរៀងៗខ្លួន ។
  • ដូចនេះ កត្តាទាំងបួនដែលបានរៀបរាប់ខាងលើនេះ គឺកត្តាដែលនាំឱ្យកើតមានវប្បធម៌អរិយធម៌របស់សង្គមមួយ ហើយវប្បធម៌ទាំងនោះមានលក្ខណៈខុសៗគ្នា ។

២. ដែលហៅថាលទ្ធិប្រជាធិបតេយ្យគឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋហើយអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និងស្របតាមឆន្ទៈរាស្រ្តផង ។

៣. លទ្ធិនេះមានសារៈសំខាន់ដូចជា ៖

  • ប្រជាពលរដ្ឋទូទៅទទួលបានផលប្រយោជន៍ហើយប្រទេសជាតិមានការរីកចម្រើន
  • ប្រជាពលរដ្ឋអាចជ្រើសរើសនិងផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី
  • មានសន្តិភាព សន្តិសុខ ស្ថេរភាពពិតប្រាកដ
  • ប្រជាពលរដ្ឋមាន សិទ្ធិសេរីភាពទូលំទូលាយ
  • ជំរុញឱ្យមានអភិបាលកិច្ចល្អ ឬមានតម្លាភាព និងអាចទប់ស្កាត់អំពើពុករលួយ ។ និយាយរួមមកលទ្ធិ ប្រជាធិបតេយ្យ មានសារៈសំខាន់ច្រើនណាស់ដោយផ្តល់សិទ្ធិដល់ប្រជាជនពេញបរិបូរ ក្នុងការការពាផល ប្រយោជន៍ របស់ខ្លួន និងរដ្ឋាភិបាលត្រូវធ្វើអ្វីៗ ដើម្បីរាស្រ្ត ដើម្បីជាតិ ។

៤. ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យត្រូវមាន ៖

ក. សិទ្ធិ

  • បោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត
  • ចូលរួម ឬបង្កើនគណបក្សនយោបាយ
  • ចូលរួម ឬបង្កើនសមាគមន៍ផ្សេងៗ
  • ទាមទារឱ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន ។

ខ. កាតព្វកិច្ច

  • គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា
  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • ចូលរួមដឹងលឺ និងចូលរួមចំនែកគ្រប់កិច្ចការរបស់រដ្ឋ ។

គ. សា្មរតី

  • អត់ធ្មត់ អ​នុគ្រោះ សម្របសម្រួល សហការគ្នា
  • ហ៊ានបញ្ចេញមិត្ត ជជែកវែកញែករកខុសត្រូវ ។ ដូចនេះ​ប្រជាជនមានតួនាទី និងត្រូវមាន សកម្មភាពចូលរួមយ៉ាងសកម្មភាពក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

៥. ដើម្បីទទួលបានជោគជ័យក្នុង​ប្រលង អ្នកជាបេក្ខជនត្រូវស្គាល់ខ្លួនឯងពី ៖

  • សមត្ថភាពលើមុខវិជ្ជានីមួយៗដែលទាក់ទងនឹងការប្រលង
  • បំប៉នបន្ថែមមុខវិជ្ជាណា ដែលដឹងថាខ្លួនឯងខ្សោយ
  • ស្គាល់ច្បាស់អំពីតួនាទី និងភារកិច្ចជាបេក្ខជន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login