Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្វីជាសីលញាណ ?

២. តើអ្វីជាសីលធម៌ ?

៣. តើក្នុងការរស់នៅ មនុស្សម្នាក់ៗត្រូវសីលធម៌ប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

៤. តើអ្វីជាគុណធម៌ ?

៥. តើគុណធម៌មានប៉ុន្មានយ៉ាងអ្វីខ្លះ ?

ចម្លើយ

១. សីលញាណ គឺជាសំឡេងមួយដែលស្ថិតនៅក្នុងខ្លួនយើងហើយមានមុខងារជាអ្នកសង្កេតពិនិត្យ សរសើរ វិនិច្ឆ័យ ដាក់ទណ្ឌកម្ម នូវរាល់អំពើដែលយើងបានប្រព្រឹត្តកន្លងមក ។

២. សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសល ។ ឬជាគន្លងនៃចរិយារបស់មនុស្សដែល រស់នៅប្រកបដោយគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម ។ ឬជាទ្រឹស្តីពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ ។

៣. ក្នុងការរស់នៅ មនុស្សម្នាក់ៗត្រូវមានសីលធម៌ ៥យ៉ាង ៖

  • សីលធម៌ផ្ទាល់ខ្លួន ដឹងខុសដឹងត្រូវល្អអាក្រក់ ក្លាហានហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន
  • សីលធម៌ក្នុងគ្រួសារ ស្គាល់នូវកាតព្វកិច្ច របស់ខ្លួនជាឪពុកម្តាយ អប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ
  • សីលធម៌ក្នុងវិជ្ជាជីវ មានមនសិការក្នុងការងារ រកស៊ីតាមសមត្ថភាព និងតាមសម្មាជីវោ
  • សីលធម៌ក្នុងសង្គម មានសាមគ្គីភាពល្អ មិនបង្កទំនាស់គោរពសិទ្ធិមនុស្ស ស្រលាញ់យុត្តិធម៌
  • សីលធម៌ក្នុងពិភពលោក មានទំនាក់ទំនងជាមួយបរទេសនិងប្រកាន់ជាតិសាសន៍ សាសនា ។

៤. គុណធម៌ជាតម្លៃល្អ ដែលស្តែងចេញតាមរយៈការវាចាចិត្តនិងសកម្មភាពរបស់មនុស្ស ។

៥. គុណធម៌មាន៥យ៉ាងគឺ ៖

  • គោរពមាតាបិតា ចាស់ទុំ គឺស្គាល់នូវអំពើល្អ និងអាក្រក់សុចរឹត ស្មោះត្រង់ យុត្តិធម៌
  • គោរពសិទ្ធិមនុស្ស គឺមិនរើសអើងភេទ ពណ៌សំបូរ ពូជសាសន៍ សាសនា
  • ព្រហ្មវិហារធម៌ទាំង៤ (មេត្តា ករុណា មុទិតា ឧបេក្ខា)
  • សីល ៥ មានមិនសំលាប់ មិនលួចទ្រព្យអ្នកដទៃ មិនលួចប្រពន្ធកូនគេ មិនភូតកុហក មិនសេព គ្រឿងស្រវឹង
  • ទសពិធរាជធម៌ទាំង ១០ប្រការ (ទានសីល បរិច្ចាគ អាជ្ជវៈ មន្ទវៈ តបៈ អក្កោធន អវិហឹសា ខន្តិ អវិរោធន) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login