Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀងទុកជាមុនធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសេដ្ឋកិច្ចរបស់បុគ្គល ។  ហានិភ័យសង្គមមានគោលការណ៍គ្រឹះ  ០៥ចំណុចគឺ ៖

  • កត្តាធម្មជាតិ

     ក. ទាក់ទងទៅនឹងភូគសាស្ត្រ ដូចជាការរញ្ជួយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្ដាល មកពីការរញ្ជួយផែនដីនៅបាតសមុទ្រ ការហូរច្រោះដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ។

     ខ. ឧតុសាស្រ្ដ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្ដៅខ្លាំង ត្រជាក់ខ្លាំង

  • កត្ដាសង្គម មានដូចជាការកើតកលយុគសង្រ្គាមក្នុងស្រុក ឬសង្គ្រាមឈ្លានពានពីបរទេស  វិបត្តិនយោបាយច្បាប់ទម្លាប់នានានៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែងនិងការរៀបចំគោលនយោបាយរបស់ប្រទេស វិសមភាពសង្គម
  • កត្តាគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ជាកត្តាមួយធ្វើអោយមានបន្ទុកគ្រួសារ  ហើយបន្ទុកនេះត្រូវ បន្ដដល់កូនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  ក៏ដូចជាទីជម្រកសម្រាប់ស្នាក់អាស្រ័យ។  ការចូលរួមវិភាគទានសង្គមមានជាអាទិ៍ ពិធីបុណ្យ ចូលរួមអាពាហ៍ពិពាហ៍។
  • កត្ដាសរីរៈសាស្ត្រ ជម្ងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពិការភាព ទុព្វលភាព ជរាភាពនិងមរណៈភាពមេគ្រួសារជាដើម ។
  • កត្តាវិជ្ជាជីវៈ

     ក. អសន្ដិសុខមុខរបរ មានដូចជា វិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអៅ និកម្មវេលា(គ្មានការងារធ្វើ) ។

     ខ. គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និង  ជម្ងឺវិជ្ជាជីវៈ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login