2019-03-10 01:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បេឡាជាតិរបបសន្ដិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល ការឲ្យ សងបំណុល និងការការពារទ្រព្យសម្បត្តិ ។ បុព្វសិទ្ធិនេះអាចអនុវត្តនៅពេលដែលសហគ្រាស គ្រឹះស្ថានក្ស័យធន ឬត្រូវបានជម្រះបញ្ជីដោយតុលាការ បន្ទាប់ពីការបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ ។ នីតិវិធីនៃការទារបំណុលរបស់បេឡាជាតិរបបសន្ដិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ភ្នាក់ងារមានសមត្ថកិច្ចតាមច្រក ត្រូវហាមឃាត់មិនឲ្យចាកចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះជនណាដែលមិនទាន់បានសងបំណុលបេឡាជាតិរបប សន្ដិសុខសង្គម តាមដីការរបស់តុលាការ ។