ប្រភេទនៃការិយាធិបតេយ្យ៨ប្រភេទដូចជា៖
- រាល់ការប្រតិបត្តិច្បាប់និងនីតិវិទ្យាគួរតែសរសេរជាលាយលាក់អក្សរច្បាស់លាស់
- ត្រូវបែងចែកការងារឲ្យត្រូវតាមជំនាញរបស់គេគុំឲ្យដណ្តើមដំណែងគ្នា់
- រាល់សកម្មភាពទាំងឡាយ ត្រូវបានពិនិត្យនិងគ្រប់គ្រងទៅតាមលក្ខណៈផ្លូវការដែលរៀបចំទៅតាមឋានានុក្រមនៃអំណាចមានខ្ពស់មានទាប ហើយត្រូវផ្តល់អំណាចឲ្យគ្នាបន្តបន្ទាប់ ។ ដោយយើងជាចៅហ្វាយគេចាំតែយករបាយការណ៍សរុបពីគេដើម្បីធ្វើការប្រៀបធៀបនិងកែតម្រូវ
- រាល់ការប្រាស្រ័យទាក់ទងគ្នា គួរតែតាមបញ្ជាទៅតាមដំណាក់កាលនៃការរៀបចំងាចពីក្រោមឡើងលើឬ ពីលើចុះក្រោមកុំឲ្យរំលងនូវចំណុចណាមួយឲ្យសោះ ។
- មុខតំណែងទាំងឡាយគួរតែផ្តល់ឲ្យ លើកទឹកចិត្តនូវអ្វីដែលគេបានសម្រេចជាពិសេសអ្នកដែលមានគុណសម្បត្តិល្អបំផុត
- មុខតំណែងអ្នកគ្រប់គ្រងការិយាល័យ គួរតែបង្កើតឲ្យមានកម្រិតនៃប្រាក់ការងារឋានានុក្រមការងារ ។
- រាល់មុខតំណែងទាំងអស់មិនអាចជាកម្មសិទ្ធិខ្លួនឯងនោះទេឬជាលក្ខណៈឯកជនដាច់មុខនោះទេគឺអំណាចបុគ្គលងកើតចេញពីការិយាល័យជាអ្នកតែងតាំងមិនមែនបុគ្គលណាមួយតែងតាំងដោយខ្លួនឯងនោះទេ ។
- រាល់ការសម្រេចចិត្តគួរតែបង្កើតដោយមិនមែនជាលក្ខណៈបុគ្គលឬតាមចិត្តរបស់អ្នកណាម្នាក់ទេឬទៅតាមការប្រកាន់ពូជសាសន៍នោះទេ ។