ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការិយាធិបតេយ្យ សំដៅដល់ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលតាមរយៈប្រព័ន្ធនេះ ការបែងចែកការងារត្រូវបានរៀបចំជាឋានានុក្រម ដើម្បីអនុវត្តនូវភារកិច្ចជំនាញ ដោយឈរលើមូលដ្ឋានវិធានផ្ទៃក្នុង និងនីតិវិធីរបស់អង្គភាពនេះ ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើរដ្ឋបាលរបស់រដ្ឋាភិបាល ជាពិសេសអំពីមន្ត្រីរាជការនៅក្នុងរដ្ឋាភិបាល និងសេវាសាធារណៈផ្សេងៗ ។ តាមន័យអវិជ្ជមាន គេតែងប្រើពាក្យនេះដើម្បីសម្គាល់ប្រព័ន្ធរដ្ឋបាលសាំញ៉ាំ ដែលអនុញ្ញាតឲ្យមន្ត្រីរាជការឆ្លៀតយកអំណាច ដែលរដ្ឋប្រគល់ឲ្យដើម្បីបម្រើបុព្វសិទ្ធិរបស់ខ្លួនហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។