មាត្រា៦ ចំពូកទី៣ បានចែងអំពី “ការទទួលយកសមាជិកថ្មី” ដូចតទៅ ៖
- នីតិវិធីនៃការដាក់ពាក្យសុំ និងទទួលចូលជាសមាជិកអាស៊ាន ត្រូវប្បញ្ញត្តិដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ។
ការទទួលយកសមាជិកថ្មី ត្រូវផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម ៖
- ទីតាំងភូមិសាស្ត្រ ដែលត្រូវបានទទួលស្គាល់ ថាស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍
- មានការទទួលស្គាល់ពីបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់
- ឯកភាពគោរព និងប្រតិបត្តិតាមធម្មនុញ្ញអាស៊ាន
- មានលទ្ធភាពនិងឆន្ទៈអនុវត្តនូវកាតព្វកិច្ចទាំងអស់នៃសមាជិកភាព ។