ការងារក្រៅពីការស៊ីឈ្នួល៖
បើទោះជាយើងមាននិន្នាការមើល ឃើញការងារនៅក្នុងសង្គមថាមានជាប់ទាក់ទងយ៉ាងទូលំទូលាយ ទៅនឹងការចូលរួមរវាងបុគ្គលនិងនិយោជកក៏ដោយតែក៏មានការងារខ្វះជា៖
- ការងារគ្រប់គ្រងដោយខ្លួនឯង ( ដូចជាការងារតាមផ្ទះ )
- ការងារដែលទទួលបានកំរៃនៅក្នុងសេដ្ឋកិច្ចមិនផ្លូវការ៖ ជាសកម្មភាពស្របច្បាប់ ឬមិនស្របច្បាប់ដែលធ្វើឡើងដើម្បីទទួលបានកំរៃប៉ុន្តែមិនមានការប្រកាសជាផ្លូវការសម្រាប់គោលបំណងនានាដូចជាការបង់ពន្ធ សន្តិសុខសង្គម ឬការអនុវត្តទៅតាមច្បាប់ការងារនោះទេ
- ការងារផ្ទះ៖ កិច្ចការក្នុងផ្ទះដូចជាការសម្អិនបោសសម្អាតផ្ទះ ដើរផ្សារនិងមើលថែទាំសមាជិកក្រោម បន្ទុកដូចជាសមាជិកក្មេងៗចាស់ឬមានជំងឺ
- ការងារមស្ម័គ្រចិត្ត៖ គឺជាការចួលរួមដោយមិនបានកំរៃនៅក្នុងការងារដែលមានការរៀបចំឡើងក្នុងគោលបំណងផ្តល់ប្រយោជន៍ដល់សមាជិកនានាក្នុងសង្គមជាជាងសាច់ញាតិជិតខាង ។