យោងតាមសេចក្តីប្រកាសអាស៊ាន២០០១ ស្តីពីសកម្មភាពរួមគ្នា ដើម្បីប្រឆាំងអំពើភេរវកម្ម រដ្ឋមន្ត្រីដែលពាក់ព័ន្ធ ត្រូវអនុវត្តវិធានការណ៍ជាក់ស្តែងបន្ថែមទៀតគឺ ៖
- ពិនិត្យឡើងវិញ និងពង្រឹងយន្តការជាតិរបស់យើងដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម
- អំពាវនាវឱ្យមានការចុះហត្ថលេខា/ផ្តល់សច្ចាប័ន ឬទទួលស្គាល់ជាប្រញាប់នូវគ្រប់សន្ធិសញ្ញាប្រឆាំងអំពើភេរវកម្ម ក្នុងនោះរួមមានអនុញ្ញាតអន្តរជាតិ ស្តីអំពីការកម្ម ក្នុងនោះរួមមានអនុញ្ញាតអន្តរជាតិ ស្តីអំពីការបង្រ្កាបលើការធ្វើហិរញ្ញប្រទានដល់ក្រុមភេរវកម្ម
- ពង្រឹងកិច្ចសហប្រតិបត្តិ ក្នុងចំណោមភ្នាក់ងារពង្រឹងច្បាប់ជួរមុខរបស់យើង ដើម្បីប្រយុទ្ធប្រឆាំង និងអំពើភេរវកម្ម និងផ្លាស់ប្តូរបទពិសោធល្អៗ
- សិក្សាអំពីអនុសញ្ញាអន្តរជាតិស្តីអំពីអំពើភេរវកម្មក្នុងបំណងធ្វើសមាហរណកម្ម អនុសញ្ញាទាំងនោះ ទៅក្នុងយន្តការអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ
- ពង្រឹងការផ្លាស់ប្តូរព័ត៍មានសម្ងាត់ ដើម្បីសម្រួលដល់ការលំហូរព័ត៌មាន ជាពិសេសអំពើភេរវកម្មនិងអង្គការចាត់តាំងរបស់ភេរវករ កិច្ចសហប្រតិបត្តិការ និងមូលនិធិរបស់ពួកវា និងព័ត៌មានចាំបាច់ៗដ៏ទៃទៀត ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសន្តិសុខសម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ
- ពង្រឹងកិច្ចសហប្រតិបត្តិការ និងយន្តការសម្របសម្រួល ដែលមានស្រាប់រវាងកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន ស្តីពីបទឧក្រិដ្ឋឆ្លងដែនជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់អាស៊ានដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងបង្រ្កាបលើសសកម្មភាពរបស់ពួកភេរវករគ្រប់រូបភាពទាំងអស់
- បង្កើតកម្មវិធីកសាងសមត្ថភាពថ្នាក់តំបន់ ដើម្បីលើកស្ទួយសមត្ថភាពដែលមានស្រាប់នៅក្នុង ប្រទេសសមាជិកអាស៊ាន ក្នុងការស្រាវជ្រាវស្វែងរក ពិនិត្យតាមដាន និងរាយការណ៍អំពើភេរវកម្ម
- ពិភាក្សា និងរិះរកមធ្យោបាយល្អៗ ដើម្បីពង្រឹងតួនាទីរបស់អាស៊ាននៅក្នុងសហគមន៍អន្តរជាតិ ក្នុងនោះរួមមានដៃគូ នៅក្រៅតំបន់ ក្នុងក្របខណ្ឌដែលមានស្រាប់ដូចជាអាស៊ាន ដៃគូគូចរចាអាស៊ាននិងវេទិកាតំបន់អាស៊ាន ដើម្បីធ្វើឱ្យការប្រឆាំងអំពើភេរវកម្មក្លាយជាកិច្ចប្រឹងប្រែងថ្នាក់តំបន់ និងពិភពលោកដ៏ពិតប្រាកដមួយ
- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិត ទ្វេភាគី តំបន់និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងទ្រង់ទ្រាយដ៏ទូលាយមួយ នឹងអាចអះអាងបានថា អង្គការសហប្រជាជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងករណីនេះ នៅកម្រិតអន្តរជាតិ ។