Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ល្បឿនបើកបរយានជំនិះត្រូវបានកំណត់តាមលក្ខ័ខណ្ឌដូចមានចែងខាងក្រោមនេះ ៖

ល្បឿនបើកបរសម្រាប់យានជំនិះទូទទៅ

ក. នៅក្នុងទីប្រជុំជន

  • អ្នកបើកបរត្រូវប្រើល្បឿន ជាអតិបរមា៣០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត
  • អ្នកបើកបរត្រូវប្រើល្បឿន ជាអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះរថយន្តគ្រប់ប្រភេទ

ខ. នៅក្រៅទីប្រជុំជន

  • អ្នកបើកបរត្រូវប្រើល្បឿន អតិបរមាគឺ៩០គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោនត្រូវកំណត់ក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមា ត្រឹម៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ល្បឿនបើកបរ សម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់

ក. នៅក្នុងទីប្រជុំជន

  • អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រក្រយានយន្តត្រូវប្រើល្បឿនអតិបរមា គឺ៣០គីឡូម៉ែត្រក្នុងមួយម៉ោង
  • អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង

ខ. នៅក្រៅទីប្រជុំជន

  • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា៧០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន ចំពោះររថយ​ន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំង ទប់នឹងភាពគាំងកង់
  • ល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងចំពោះយានដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោនដែលគ្មានប្រព័ន្ធហ្រ្វំាងទប់នឹងភាពគាំងកង់

ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ

ក. នៅក្នុងទីប្រជុំជន

  • អ្នកបើកបរយាន​យន្តគ្រប់ប្រភេទត្រូវប្រើល្បឿនអតិបរមា៦០គីឡូម៉ែត្រក្នុងមួយម៉ោង

ខ. នៅក្រៅទីប្រជុំជន

  • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា គឺ១០០គីឡូម៉ែត្រក្នុង១ម៉ោង ចំពោះយានយន្តគ្រប់ប្រភេទ លើលលែងតែយានដឹកជញ្ជូនទំនិញ​ដែលមានទម្ងន់សរុបអតិបរមា លើសពី៣,៥ តោនត្រូវកំណត់ល្បឿនអតិបរមាត្រឹម៨០គីឡូម៉ែត្រក្នុងមួយម៉ោងនិងយានដែលមានសណ្តោងរ៉ឺម៉កត្រូវកំណត់ល្បឿនអតិបរមាត្រឹម៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ល្បឿនបើកបរសម្រាប់ យានជំនិះមានសិទ្ធិអាទិភាព

        បទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី១ ចំណុចទី២ និងចំណុចទី៣នៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កងរាជអាវុធហត្ថយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យនិងយានយន្តខ្លះទៀតដែលបន្លឺសូរសព្ទ ភ្លើងសញ្ញាពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login