Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អ្នក​បើកបររថយន្តត្រូវបន្ថយល្បឿននៅក្នុងករណីដូចខាងក្រោម៖

  • នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត
  • នៅពេលជៀស ឬជែងរថយន្តដឹកជញ្ជូនអ្នកដំណើរឬរថយន្តដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងងចុះ
  • ពេលនៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់
  • នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់
  • នៅពេលប្តូរទិសចរាចរណ៍
  • នៅត្រង់បត់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល
  • នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំនោត
  • នៅពេលជៀស ឬជែងក្បួនយានកំពុងឈប់ឬនៅពេលជៀស ឬជែងកបួនដង្ហែផ្សេងៗ
  • នៅពេលមានវត្ថុច្រងេង ច្រងាងឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ
  • ក្នុងគ្រប់ករណី​ដែលមានស្លាកសញ្ញាឲ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់
  • កាលណាមានយានជំនិះរបស់នគរបាលឬយោធាកងអាវុធហត្ថយានពន្លត់អគ្គិភ័យយានសង្គ្រោះរបស់មន្ទីរពេទ្យនិងយានយន្តដែលមានបន្លឺសូរសព្ទ ឬភ្លើងសញ្ញាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន​ ហើយបើកឯប ( អែប ) មកខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបានដើម្បីសម្រួលផ្លូវឲ្យយានទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព
  • នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតក្បែរផ្លូវមិនលើសពី៥០ម៉ែត្រ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login