យោងតាមមាត្រា២៤ ដែលចែងអំពីការឈប់ និងការចតនៅលើផ្លូវថ្នល់ត្រូវ ៖
- គ្រប់យានជំនិះ ដែលឈប់ឬចតមិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍
- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោមនេះ
- ចំពោះទ្រូងផ្លូវ ដែលមានទិសចរាចរណ៍ពីរត្រូវចតឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស ត្រូវចកឬឈប់ខាងស្តាំឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានស្លាកសញ្ញាផ្ទុយ
- នៅក្រៅទីប្រជុំជនយានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវបើអាចធ្វើទៅបាន ។ បើគ្មានទីណាផ្សេងៗទៀតដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី២ នៃមាត្រានេះ
- នៅពេលយប់ ឬនៅកន្លែងមហាឈប់ឬចតគ្រប់រងយន្ត និងរ៉ឺម៉កដែលខូចគាំងឬត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវត្រូវដាក់សញ្ញាជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
- នៅក្នុងទីប្រជុំជន គ្របយានជំនិះត្រូវឈប់ឬចតដាក់ទនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើសពី២៥ សង់ទីម៉ែត្រពីគែមចញ្ចឹមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត ឬផ្លូវកោង និងចន្លោះយ៉ាងតិច១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ឬផ្លូូវកោងនៃមហាវិថីនៅក្រៅទីប្រជុំជន យយានទាំងអស់ត្រូវឈប់ឬចតយ៉ាងតិចបំផុត១០ម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត់ឬផ្លូវកោង ។
- ក្នុងការចតមុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាំហ្រ្វាំងដៃ ឬមានវិធានការផ្សេងៗដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាននៅទីនោះ ។