Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការវិវបត្តិពិធីអាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ៖

  • ដំបូងបង្អស់គេអាចដឹងថាអាពាហ៍ពិពាហ៍ខ្មែរបានប្រព្រឹត្តទៅអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ដោយផ្អែកទៅ អាពាហ៍ពិពាហ៍របស់ព្រះថោងនិងនាងធារាវតីជាបុត្រីស្ដេចនាគបានរៀបអភិសេកបុត្រីនាងធារាវតីជាបុត្រីឪ្យជា អគ្គមហេសីព្រះថោងទើបកើតនគរគោកធ្លក ហើយសេ្ដចឪ្យសង់រាជដំណាក់វាំងបន្ទាយសីមារៀបការ ប្រាំពីរថ្ងៃស្រេចហោង “និងអាពាហ៍ពិពាហ៍របស់ជាលីក្រីស្នា(បុត្រព្រះវេស្សន្ដ) ។ ទោះបីជាពិធីនេះជារបស់អច្ឆរិយបុគ្គលក៏ដោយតែវាក៏បានបញ្ជាក់ឪ្យឃើញថាជាប្រភពអាពាហ៍ពិពាហ៍ប្រាំពីរថ្ងៃ ប្រាំពីរយប់នេះបានបន្ដរហូតដល់សម័យចេនឡា(ស.វទី៦ដល់ស.វទី៨)ដូចនៅក្នុងកំណត់ហេតុរបស់ម៉ាតូលីន “ដើម្បីរៀបការកូនចៅជាដំបូងត្រូវរើសថ្ងៃល្អ សិនសម្រាប់កំណត់ថ្ងៃ ។ មុនពេលការប្រាំពីរថ្ងៃគេធ្វើបុណ្យជប់លៀង ។ ថ្ងៃទី៦ឪពុកខាងស្រីដឹកដៃកូនក្រមុំយកទៅប្រគល់ឪ្យកូនប្រសារលុះថ្ងៃទីប្រាំពីរជាថ្ងៃបញ្ចប់ អាពាហ៍ពិពាហ៍ថ្វីបើយើងដឹងថាពាហ៌ពិពាហ៌នេះមានរយៈពេលប្រាំពីរពិតមែនក៏ពិតមែន ក៏ប៉ុន្ដែយើងដឹងថាវាប្រព្រឹត្តជាទូទៅឬយ៉ាងណា ? បន្ដពីអាពាហ៍ពិពាហ៍ប្រាំថ្ងៃគឺជាអាពាហ៍ពិពាហ៍បីយប់បីថ្ងៃតែយើងក៏មិនដឹងវាចាប់ផ្ដើមនៅពេលណាទេ ។ ហើយទម្រង់នៃអាពាហ៍ពិពាហ៍នេះត្រូវបានគេនិយមពីសំណាក់មហាជនទូទៅ មកដល់ចុងសម័យសង្គមរាស្ត្រនិយម ។ ទម្រង់អាពាហ៍ពិពាហ៍បីយប់បីថ្ងៃក្បូនខ្នាតដែលបានរៀបរាប់រួចហើយ(ទម្រង់ពាហ៍បុរាណមានរយៈពេល៣ថ្ងៃបីយប់) ។
  • លុះមកដល់ថ្ងៃទី៨មីនាឆ្នាំ ១៩៧០ កម្ពុជាធ្លាក់ក្នុងសង្រ្គាមស៊ីវិលអ្វីទាំងអស់ក្នុងប្រទេសកម្ពុជាបានប្រែប្រួលហើយស្ថានការណ៍នេជំរុញជម្រុញឪ្យពិធីរៀបការនៅសល់តែមួយយប់មួយប៉ុណ្ណោះ ។ ម៉្យាងទៀតស្ថានការណ៍នៅក្នុងប្រទេសកាន់តែមានភាពតានតឹងឡើងពិធីអាពាហ៍ពិពាហ៍ធ្វើឡើងគ្រាន់តែជាកិច្ចបង្រ្គប់តែប៉ុណ្ណោះ(ព្រោះនៅពេលរសៀសអ្នកស្រុកប្រញាប់រកកន្លែងជ្រកពួនគេចពីសង្រ្គាម) ។
  • ក្នុងឆ្នាំ១៩៧៥ដល់១៩៧៩ ប្រទេសកម្ពុជាស្ថិតនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ។ អាពាហ៍ពិពាហ៍ត្រូវបានរៀបចំចាត់ចែងតាមរបៀប អង្គការខ្មែរក្រហមហើយអាពាហ៍ពិពាហ៍នេះធ្វើឡើងច្រើនគូ ក្នុងពេលតែមួយហើយសាមីខ្លួនមិនទាំងស្គាល់គ្នាផង ។ ពិធីនេះគេឡើងនៅពេលរសៀល ព្រោះខ្លាចប៉ះពាល់ការងាររបស់អង្គការ ។
  • ចាប់ពីថ្ងៃរំដោះ៧ មករា ១៩៧៩ មកប្រជាជនខ្មែរយើងបានយកចិត្តទុកលើអាពាហ៍ពិពាហ៍តាមគន្លង ប្រពៃណីគឺលោកចាប់ផ្សំផ្គុំកូនចៅតាមគន្លងបុរាណ(ពិធីាមង្គលការនេះគេច្រើននិយមធ្វើតែមួយថ្ងៃមួយយប់ ហើយម្យ៉ាងទៀត ដោយសារធនធានផ្នែក​នេះត្រូវរលាយបាត់អស់សទៅជាមួយ របបប៉ុលពតផងនោះ ទើបបណ្ដាលឪ្យពិធីនោះទើបបណ្ដាលឪ្យពិធីនេះប្រារព្ធធ្វើឡើងដោយគា្មនការឯកភាពគ្នាតាមក្បូនខ្នាតត្រឹមត្រូវឡើយលោកអាចារ្យអ្នកចាត់ចែងកម្មវិធីមង្គលការធ្វើតាមអ្វីដែលលោកចេះចាំតៗគ្នា នៅតាមតំបន់របស់គាត់តែប៉ុណ្ណោះ ។ ហេតុដែលប្រជាពលរដ្ឋរៀបចំពិធីមង្គល ការត្រឹមត្រូវមួយយប់មួយថ្ងៃមួយព្រឹកនោះមូលហេតុសំខាន់គឺ បណ្ដាលមកជីវភាពលោកគ្មានធនធានគ្រប់គ្រាន់សម្រាប់រៀបពិធីនោះឪ្យបានគ្រប់ជ្រុងជ្រោយឡើយ ម៉្យាងវិញទៀត ដោយសារតែការសំយោគរវាងវប្បធម៌ខ្មែរយើង និងវប្បធម៌បរទេស ។ ទើបក្លាយជាទម្លាប់យើងបនិងវប្បធម៌បរទេស ។ ទើបក្លាយជាទម្លាប់បែបនេះរហូតដល់បច្ចុប្បន្ន) ។
  • ជាទូទៅអាពាហ៍ពិពាហ៍ខ្មែរយើង បច្ចុប្បន្ននៅតាមបណ្ដាខេត្តធ្វើរយៈពេលមួយយប់មួយថ្ងៃ ។ ពិធីមួយយប់មួយថ្ងៃនេះលោករៀបចំធ្វើពិធីសំខាន់ៗតែប៉ុណ្ណោះដូចជាហែជំនូន កាត់សក់ សែនចងដៃ កាត់ខាន់ស្លា សំពះផ្ទឹមជាដើម ពេលព្រឹកលោករៀបចំហែជំនូន ហើយរៀបចំធ្វើកិច្ចបន្ដរហូតដល់ពេលព្រឹកនៃថ្ងៃមួយទៀត លោកចាត់ទុកថាចប់កិច្ចមង្គលការហើយ ។ រីឯនៅទីប្រជុំជនមួយចំនួនពិសេសគឺរាជធានីភ្នំពេញបែបនៃការរៀបអាពាហ៍ពិពាហ៍កាន់តែខ្លីណាស់ទៅទៀតគឺមានរយៈពេលតែមួយព្រឹក ប៉ុណ្ណោះលោកអាចារ្យដែលជាអ្នកចាត់ចែងពិធីរៀបចំកាត់ៗ ទៅតាមការបង្គប់បញ្ជាពីម្ចាស់ដើមការហើយអ្វីៗ ទាំងអស់ក៏ត្រូវរៀបចំត្រឹមតែមួយព្រឹកប៉ុណ្ណោះ ។​ ក្រោយតពីបញ្ចប់ពួកគេទុកពេលសម្រាប់ទៅលៀងភ្ញៀវនៅឯភោជនីយដ្ឋាន នៅពេលល្ងាចវិញដោយ បញ្ចូលពិធីបរទេសមួយចំនួនដូចជា ៖ ការកាត់នំចាត់ស្រាជាដើម ។ ពិធីរបៀបនេះកំពុងតែទទួលការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរណាស់ នាពេលបច្ចុប្បន្ននេះ ។ ជាទូទៅយើងឃើញថាអាពាហ៍ពិពាហ៍បានធ្វើឡើងដូចៗគ្នាក៏យើងឃើញថា ពិធីខ្លះខុសប្លែកគ្នាតាមតំបន់មួយចំនួនដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login