Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទទួលខុសត្រូវ មានន័យថាទទួលបន្ទុកការជ្រើសរើសទាំងឡាយរបស់យើងហើយនិងជីវីតយើងហ្នឹងឯង  ។

                   ប្រភេទនៃការ​ទទួលខុសត្រូវមានដូចតទៅ៖

ក. ការទទួលខុសត្រូវចំពោះលទ្ធផលៈ មិនមែនជនរងគ្រោះហើយក៏មិនទម្លាក់កំហុសទៅលើអ្នកផ្សេង មិនទាមទារយកឈ្មោះដែលបានមកពីការងារដែលអ្នកដទៃធ្វើទេ ។ មនុស្សនោះគិតពិចារណាអំពីផលវិបាកដែលអាចកើតចេញពីការប្រព្រឹត្ត និងការសេពគប់របស់ខ្លួន ទទួលស្គាល់នូវការសមគំនិតធ្វើឲ្យអំពើអាក្រក់បានជ័យជំនះ បើគ្មានធ្វើអ្វីខ្លះដើម្បីទប់អំពើអាក្រក់នេះទេ  ។

ខ. ការស្វែងរកភាពប្រសើរឧត្តមៈមានទិដ្ឋភាពសីលធម៌នៅពេលដែលអ្នកដទៃសង្ឃឹម លើការចេះដឹង សមត្ថភាព ឬសន្តោនចិត្តរបស់យើងក្នុងការបំពេញការងារឲ្យបានសុវត្ថិភាព និងសក្តិសិទ្ធ ។​

  • ការព្យាយាមៈ ការធ្វើខុស ឬមិនបានដល់ភាពប្រសើរឧត្តមមិនមែនជាអសីលធម៌ទេ តែខំឲ្យអស់ពីសមត្ថភាព
  • ការព្យាយាមៈ ការធ្វើឲ្យគេទុកចិត្ត ការប្រយ័ត្នប្រយែង ការត្រៀមខ្លួននិងការដឹងព័ត៌មានជាកាតព្វកិច្ចផ្លូវចិត្តយើង 
  • ការតស៊ូស្វិតស្វាញៈ មនុស្សមានការទទួលខុសត្រូវតែគេចាប់ផ្តើមធ្វើអ្វីហើយគេធ្វើទាល់តែចប់ចុងចប់ដើម ដោយពុំពារឧបសគ្គទាំងឡាយ
  • ការកែលំអជាបន្តៈ មនុស្សមានការទទួលខុសត្រូវ ត្រូវរកមធ្យោបាយទាំងឡាយដើម្បីធ្វើការឲ្យបានកាន់តែល្អប្រសើរឡើង ។
  • ខំប្រឹងប្រែងឲ្យអស់សមត្ថភាព
  • ព្យាយាមតស៊ូ
  • ប្រុងប្រៀបខ្លួន
  • គិតនិងធ្វើឲ្យលំអិតហ្មត់ចត់
  • ឧស្សាហ៍ធ្វើការ
  • ធ្វើអ្វីៗឲ្យបានដល់កម្រិតមោទភាព ។

គ. ការទប់ខ្លួនមិនឲ្យជ្រុលៈ មនុស្សមានការត្រួតត្រាលើខ្លួនឯងដោយទប់តណ្ហា និងចំណង់សម្រាប់ជួយឲ្យមានចក្ខុវិស័យកាន់តែវែងឆ្ងាយ និងការវិនិច្ឆ័យកាន់តេប្រសើរឡើង ។

  • ទទួលខុសត្រូវចំពោះជីវីតខ្លួនឯង
  • កំណត់គោលដៅប្រាកដនិយម
  • មានទស្សនៈវិជ្ជមានជានិច្ច
  • ប្រយ័ត្នប្រយែង និងមានវិន័យអំពីសុខភាព មនោសញ្ចេតនាពេលវេលា និងប្រាក់កាស
  • ធ្វើអ្វីៗត្រូវផ្អែកលើវិចារណញាណមិនមែនផ្អែកលើកំហឹង ការសងសឹកឬភ័យខ្លាចទេ
  • ស្គាល់ភាពខុសគ្នារវាងអ្វីដែលខ្លួន មានសិទ្ធិធ្វើ និងអ្វីដែលធ្វើទៅត្រូវ
  • ពឹងលើខ្លួនឯង
  • ចាត់ចែងជីវីតខ្លួនឯង កុំពឹងអ្នកដទៃ និងខំធ្វើដោយខ្លួនឯងពេលណា​ដែលអាចធ្វើទៅបាន
  • ចាត់ចែងជីវីតខ្លួនឯង កុំពឹងអ្នកដទៃ និងខំធ្វើដោយខ្លួនឯងពេលណាដែលអាចធ្វើទៅបាន ។

ឃ. ការទទួលខុសត្រូវលើខ្លួនឯង                      

  • ការទទួលខុសត្រូវលើខ្លួនឯង
  • ការទទួលខុសត្រូវចំពោះលទ្ធផលនៃអំពើរបស់ខ្លួន
  • ទទួលខុសត្រូវចំពោះផលវិបាក ដែលលេចចេញពីការសម្រេចជ្រើសរើសខ្លួនមិនត្រឹមត្រូវចំពោះអ្វីដែលធ្វើប៉ុណ្ណោះនោះទេ គឺចំពោះអ្វីៗដែលខ្លួនមិនបានធ្វើផងដែរ
  • គិតអំពីផលវិបាកមកលើខ្លួន និងអ្នកដទៃមុននឹងធ្វើអ្វីមួយ
  • គិតឲ្យវែងឆ្ងាយ
  • ធ្វើអ្វីមដែលអាចធ្វើបានដើម្បីឲ្យកាន់តែល្អ
  • មិនត្រូវយករួចខ្លួន ឬបន្ទោសអ្នកដទៃ
  • មិនបែរខ្នង មិនធ្វើនៅពេលដែលអាចជួយធ្វើឲ្យប្រសើរបាន
  • ការទទួលខុសត្រូវរបស់មាតាបិតា
  • ការទទួលខុសត្រូវជាស្វាមី ភរិយា ឬបងប្អូនញាតិសន្តាន
  • ការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនដូចជា ការគោរពកោលការណ៍សីលធម៌ គោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ
  • ហ៊ានទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើគ្រប់បែបយ៉ាង
  • ហ៊ានទទួលខុសត្រូវពាក្យសំដីរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវមនសិការការងារ

ង. ការទទួលខុសត្រូវចំពោះសង្គម

  • គោរព និងអនុវត្តច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗ
  • ការចូលរួមថែរក្សាការពារផលប្រយោជន៍សាធារណៈ
  • ការចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី និងថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ
  • ការបង់ពន្ធសម្រាប់រួមចំណែកក្នុងដំណើរការកសាងអភិវឌ្ឍន៍ប្រទេសជាតិ
  • ប្រើប្រាស់សិទ្ទិរបស់ខ្លួនឲ្យស្របតាមសីលធម៌ ច្បាប់សង្គមដោយមិនឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងត្រូវគោរពសិទ្ធិអ្នកដទៃ
  • ការសម្អាត និងថែរក្សាបរិស្ថានគ្រប់ទីកន្លែង
  • ការគោរពសិទ្ធិនិងការរស់នៅរបស់ជនជាតិផ្សេងៗ ដោយរួមមានជំនឿទំនៀមទម្លាប់ប្រពៃណី សាសនា របស់ជនជាតិទាំងនោះ ។

សរុបមក ការទទួលខុសត្រូវ គឺពីតជាមានប្រយោជន៍ និងសារៈសំខាន់ណាស់ចំពោះមនុស្ស ។ វាជួយទម្រង់មនុស្សឲ្យធ្វើអ្វីមួយដោយភាពម៉ត់ចត់និងមានវិន័យក្នុងការរស់នៅ ហើយមិនហ៊ានប្រព្រឹត្តអំពើអាក្រក់ឡើយ  ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login