ក្រមសីលធម៌ គឺជាក្បួនច្បាប់សីលធម៌ដើម្បីសិក្សាឲ្យដឹងថាអំពើណាមួយល្អជាងអំពើណាមួយទៀត ។ ការសម្តែងមតិរបស់សលារព័រ៌មានត្រូវគោរពតាមក្រមសីលធម៌ដូចខាងក្រោម ៖
- គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងសច្ចធម៌របស់សាធារណៈជន
- ត្រូវផ្សាយដំណឹងដោយសុចរិត
- ធ្វើអត្ថាធិបាយ ឬរិះគន់ឲ្យត្រឹមត្រូវនិងសមស្របតាមគតិយុត្តិធម៌
- រាយការណ៍ពីហេតុការណ៍ដែលខ្លួនបានដឹងពីប្រភពដើម
- មិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ
- ត្រូវកែតម្រូវព័ត៌មានណាដែចេញហួសហើយមានលក្ខណៈមិនជាក់លាក និងនាំឲ្យមានការយល់ច្រឡំ
- ត្រូវចៀសវាងការផ្សាយព័ត៌មានដែលញុះញុងឲ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា មតិ ឬស្ថានភាពដទៃទៀត
- ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
- មិនត្រូវបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាសនិងរូបភាពអំពើហិង្សា
- ហាមរំលោភលើសិទ្ធិដើម្បការជំនុំជម្រះក្តីដោយយុត្តិធម៌របស់បុគ្គលម្នាក់ៗដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។