Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពណ៌នាអំពើពិធីមង្គលការ ឬ អាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៖

  • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ១០ គូក្នុងពិធីតូចហើយពិធីធំមានពី៣០ ទៅ ៥០ គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការ គេរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ យុវជនយុវនាទីពុំអនុញ្ញាតឪ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។​ អង្គការឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្ដាយរបស់មនុស្សគ្រប់រូប ។
  • នារីមួយចំនួន ត្រូវបង្ខំឪ្យរៀបការជាមួយយុទ្ធជនពិការដែលរងបួសក្នុងសង្រ្គាម ។ បើគេហ៊ានជំទាស់និងងបំណងអង្គការគេរត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការបញ្ជូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ឪ្យធ្វើការងារជាទម្ងន់ឬសម្លាប់ចោលតែម្ដង ។
  • ថ្ងៃរៀបការបុរសនារី ត្រូវឈរជាពីរជួរតាមគូបែរមុខរកគ្នា បន្ទាប់មកប្រធានភូមិបញ្ជាឪ្យគូទាំងនោះចាប់ដៃគ្នាហើយធ្វើការប្ដេជ្ញាចិត្តថា បម្រើអង្គការដោយឥតលក្ខខណ្ឌ ។ បន្ទាប់ពីបញ្ជាប់ពិធីរៀបការគ្រួសារថ្មីបានទទួលការអនុញ្ញាតឪ្យរស់នៅជាមួយគ្នាតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់មកត្រូវទៅធ្វើការតាមការដ្ឋានដើម ឬ មុខព្រួញថ្មី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login