2019-05-17 09:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការធ្វើសេចក្តីព្រាងច្បាប់ បានទទួលការណែនាំថ្នាក់ដឹកនាំក្រសួង លើចំណុចសំខាន់ៗមួយចំនួននៃខ្លឹមសារច្បាប់ ។
សំខាន់ជាងនេះទៅទៀត អ្នកតែងសេចក្តីត្រូវស្រាវជ្រាវឲ្យបានច្រើន និងស៊ីជំរៅលើច្បាប់ នៃប្រទេសនានាលើសកលលោក ដែលចែងអំពីបញ្ហាដូចគ្នា ។
ក្រោយពីបានប្រមូលឯកសារនានា ព្រមទាំងបានសិក្សាល្អិតល្អន់លើបញ្ហារួចហើយ អ្នកតែងសេចក្តីត្រូវចាប់សរសេរសេចក្តីព្រាងច្បាប់តែម្តង ។ នៅពេលដែលការធ្វើសេចក្តីព្រាងច្បាប់សរសេរចប់ហើយ គេត្រូវអញ្ជើញអង្គភាពពាក់ព័ន្ធមកប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងច្បាប់នោះ ។
ក្រោយពេលដែលបានប្រជុំពិនិត្យ និងកែសម្រួលគ្រប់មាត្រារួចហើយ សេចក្តីព្រាងច្បាប់ត្រូវបានបញ្ជូនមកថ្នាក់ដឹកនាំក្រសួង ប្រជុំពិនិត្យ និងកែសម្រួលជាថ្មីម្តងទៀត ។ សមាសភាពដែលត្រូវចូលរួមប្រជុំនៅថ្នាក់ក្រសួងនេះអាចមានរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកពាក់ព័ន្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងអង្គភាពសាមី ។ ក្រោយពេលដែលសេចក្តីព្រាងច្បាប់ត្រូវបានកែសម្រួលចប់សព្វគ្រប់ហើយ គេត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច ។
ចំណាំ ៖ លំដាប់នៃការធ្វើសេចក្តីព្រាងច្បាប់ដូចខាងលើ អាចប្រែប្រួលទៅតាមសភាពការណ៍ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ ។ ជួនកាលគេអាចបង្កើតគណៈកម្មការសម្រាប់តាក់តែងសេចក្តីព្រាងច្បាប់ក៏បានដែរ ។