ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការណែនាំលក់មានៈ
ម៉ាឃីតធីងចំរុះ ( marketing mix ) គឺជាអថេរដែលអាចត្រួតត្រាពិនិត្យបានដែលក្រុមហ៊ុនដាក់ចំរុះគ្នា ដើម្បីឆ្លើយតបចំពោះតំរូវការរបស់ក្រុមអតិថិជនគោលដៅ ។
ការលក់ ការទិញ ការស្រាវជ្រាវទីផ្សារ ការដឹកជញ្ជូន ការស្តុកទំនិញ ការផ្សាយពាណិជ្ជកម្ម ទាំងអស់នេះជាផ្នែកមានការជំពាក់វាក់វិនគ្នាក្នុងការងារជំនួញ ដែលយើងស្គាល់ថាជាម៉ាឃីតធីងដូច្នេះហើយគេបានបែងចែកសមាសធាតុចំបងៗចំនួន៤ គឺផលិតផល ថ្ងៃ បែងចែក និងការផ្សព្វផ្សាយលក់ ។
ទីផ្សារគោលដៅ ( Target market ) គឺជាភាពប្រហាក់្រហែលគ្នានៃក្រុមអតិថិជនដែលក្រុមហ៊ុននឹងឆ្ពោះទៅរក ។ ចាំបាច់ណាស់សំរាប់អ្នកទីផ្សារ គឺត្រូវវិភាគសក្តានុពលទីផ្សារគោលដៅរបស់គេដោយប្រុងប្រយ័ត្នបំផុត ។
យុទ្ធសាស្រ្តម៉ាឃីតធីងនៃការពិចារណាអំពីផលិតផល ថ្ងៃការបែងចែកនិងផ្សព្វផ្សាយមិនត្រូវបានគេធ្វើផែនការដាច់ដោយលែកពីគ្នានោះទេ ។ អ្នកវិភាគម៉ាឃីតធីងជាញឹកញាយតែងក្រឡេកមើលបណ្តុំនៃកត្តាទាំងបួននេះ ហើយសមាសធាតុទាំងបួននេះគឹគេផ្តោតទៅលើអ្នកប្រើប្រាស់ ។ ដើម្បីបង្កើតបានភាពចំរុះនៃម៉ាឃីតធីងប្រកបដោយជោគជ័យ អ្នកសិក្សាស្រាវជ្រាវជាដំបូងតែងតែសួរសំណួរពីរសំខាន់ៗៈ
ក្រុមអតិថិជន ឬអ្នកប្រើប្រាស់ប្រហែលជានឹងទិញផលិតផលត្រូវបានគេហៅទីផ្សារគោលដៅ ។ ក្រុមហ៊ុនត្រូវតែដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ក្រុមអតិថិជនសក្តានុពលដែលបង្កើតទីផ្សារគោលដៅបាន ឆ្លងកាត់ការស្រាវជ្រាវ ក្រុមហ៊ុនអាចបង្កើតសមាសធាតុចំរុះដ៏សមស្របមួយរវាងផលិតផល ថ្លៃ ការបែងចែក និងផ្សព្វផ្សាយ ។ ឧទាហរណ៍ ប្រសិនបើទីផ្សារគលដៅគឺជាមនុស្សវ័យជំទង់ ថ្នាក់កណ្តាល ម៉ាឃីតធីងចំរុះអាចមានដូចតទៅៈ
ម៉ាឃីតធីង ចំរុះប្រកបដោយជោគជ័យមួយ វាអាស្រ័យលើចំណេះដឹងអំពីអ្នកប្រើប្រាស់និងទំលាប់ទិញរបស់ពួកគេ ដោយទទួលបានតាមការសិក្សាស្រាវជ្រាវទីផ្សារ ក៏ដូចជាការកំណត់សំគាល់ដឹងយ៉ាងត្រឹមត្រួវនៃទីផ្សារគោលដៅផងដែរ ។ ខាងក្រោមនេះនឹងមានរូបភាពបង្ហាញពីគំរូនៃការណែនាំពីអាជីវកម្មឆ្នំា ១៧០០ ដល់ បច្ចុប្បន្ននេះ ។