Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-17 09:49

ការពិនិត្យសេចក្តីព្រាង​ច្បាប់នៅទីស្តីការគណៈមន្ត្រី គឺត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាល បញ្ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីប្រជុំពិនិត្យ និងកែសម្រួល ។ ក្រុមប្រឹក្សានេះ មានភារកិច្ចពិនិត្យលើ ទម្រង់ច្បាប់ ខ្លឹមសារ និងពាក្យពេចន៍ ។ល។ ក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សា តំណាងក្រសួងសាមីត្រូវបានអនុញ្ញាតឲ្យចូលការពារ និងទទួលយោបល់របស់ក្រុមប្រឹក្សាដើម្បីសម្របសម្រួល ។ ចំពោះខ្លឹមសារស្នើកែសម្រួលណា ដែលផ្ទុយទាំងស្រុងពីខ្លឹមសារដើមមុននឹងកែសម្រួល គេត្រូវសុំយោបល់ពីថ្នាក់ដឹកនាំក្រសួង ដែលជាអ្នកកសាងសេចក្តីព្រាងច្បាប់ ។ អាចមានករណីខ្លះ ថ្នាក់ដឹកនាំក្រសួងមិនយល់ស្រប តាមមតិរបស់ក្រុមប្រឹក្សា ។ ក្នុងករណីនេះ ថ្នាក់ដឹកនាំក្រសួងសំណូមពរ ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ទៅក្នុងសម័យប្រជុំអន្តរក្រសួង ឬសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login