2019-05-31 09:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅឆ្នាំ ១៦០១ វេជ្ជបណ្ឌិតហេនរីដេវូហ្ត ជាអ្នកទីមួយបានធ្វើដំណើរឆ្លងសមុទ្រម្នាក់ឯង ដោយចេញដំណើរពីប្រទេសហូឡង់ទៅប្រទេសអង់ភ្លេស។ រហូតដល់សតវត្សទី១៩ ទើបមានមនុស្សធ្វើដំណើរឆ្លងសមុទ្របន្តទៅទៀត។ នៅឆ្នាំ ១៨៤៩ លោកក្រែន ស្តុន ជនជាតិអាមេរិកបានចេញដំនើរពីញូប៊ែត ហ្វត ជុំវិញប្រជុំកោះខេប ហូនទៅភាគខាងត្បូងប្រទេសអាសង់ទីនទៅកាន់សាន់ ហ្រ្វាន់ស៊ីស្កួ។ ជនទីមួយដែលធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចមុនគេគឺលោកអលហ្រ្វែត ចនសុន គាត់បានទៅចូលរួមរំលឹកបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិច ដោយចេញដំណើរពីប្រទេសវែល នៃចក្រភពអង់ភ្លេស ទៅណូវ៉ា ស្កតទីយ៉ា នៅភាគអគ្នេយ៍នៃទឹកដីកាណាដា។ នៅឆ្នាំ ១៨៩៥ លោកយ៉ូហ្សូ ស្លូគូម ជនជាតិកាណាដាជាជនទីមួយបានធ្វើដំណើរជុំវិញពិភពលោក។