លក្ខណៈពិសេសរបស់ព្រះវិស្ណុៈ ៖
- ព្រះនរាយណ៍ ព្រះហរិ
- មានព្រះភក្រ្តតែមួយគត់ មានអវតា៩
- មានព្រះហត្ថ ២ ឬ៤ ឬ៨
- ពាក់មួករាងរមូរមូល
- មានសម្លៀកបំពាក់ពណ៌លឿង
- ជិះពាហន គ្រុឌ ជាយានជំនិះ
- មានកេតនភ័ណ្ឌៈ កងចក្រ ដំបងធំ ដាវ ធ្នូ ខ្យងខ័ង្ខ ផ្កាឈូក
- មានបុត្រព្រះនាម ព្រះកាមា
- មានអគ្គមហេសី២ គឺៈ ព្រះនាងលក្ស្មី តំណាងទ្រព្យសម្បត្តិ និង ព្រះនាងស្រី តំណាងសោភណ្ឌភាព ។
លក្ខណៈពិសេសរបស់ព្រះសិវៈ
- ព្រះឥសូរ ព្រះរុទ្រ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ
- មានព្រះភក្រ្តតែមួយគត់ បែងភាគបាន៥
- ព្រះហត្ថ២ ឬច្រើនជាង២
- មានសម្លៀកបំពាក់ស្បែកខ្លា ឬដំរី
- ជិះពាហនៈគោនន្ទិ ជាយានជំនិះ
- មានកេតនភ័ណ្ឌៈ ស្គរ ដំបងធំ ដាវ ធ្នូ ត្រីសូរ៍ ខ្សែគោ
- មានព្រះនេត្រ បី នៅលើផ្ទៃថ្ងាស់
- ពាក់រង្វារនាគជាប់នឹងក ( នាគវ៉ាសូជី )
- ពាក់មួករាងរមូរមូលប្រកបដោយ ព្រះចន្ទមួយចំណិតនៅលើភ្នួងសក់
- មានបុត្រ ២ព្រះអង្គគឺៈ ព្រះស្កន្ទ និង ព្រះគណេស « ខ្លួនមនុស្ស ក្បាលដំរី »
- មានអគ្គមហេសី៩គឺៈ ព្រះនាងទុរគា ,ព្រះនាងគោរី , ព្រះនាងចន្ទី , ព្រះនាងកុមារី , ព្រះនាងមហាទេវី , ព្រះនាងឧមា , ព្រះនាងកាឡី , ព្រះនាងបវិតី , ព្រះបាងទេវី ។
លក្ខណៈពិសេសរបស់ព្រះព្រហ្មៈ
- មានព្រះភក្ត្របួន
- មានព្រះហត្ថ ៤
- មានសម្បុរពណ៌ផ្កាឈូក
- មានសម្លៀកបំពាក់ពណ៌ស
- ជិះពាហនៈ ហង្ស ( ក្ងោក ) ជាយានជំនិះ
- មានកេតនភ័ណ្ឌៈ ថូផ្កា ផ្តាំ ស្លាបព្រា ថាស គម្ពីរវេទ
- មានបុត្រី ៣អង្គគឺៈ ព្រះនាងទក្ស , ព្រះនាងសន្ធិយា ,ព្រះនាងភឬគុ ។
- មានអគ្គមហេសី ១អង្គគឺៈ ព្រះនាងសស្វេតិ (សារាវតី ) ។