ក.តាមពុទ្ធសាសនា មួយខែមានថ្ងៃសីលបួនដង គឺថ្ងៃទី ៨កើត ថ្ងៃទី ១៤(ឬ១៥កើត) ថ្ងៃទី៨រោច ថ្ងៃទី១៤រោច (ឬ១៥រោច)។ សីលមានបីយ៉ាង គឺសីលប្រាំ សីលប្រាំបី(សម្រាប់គ្រហស្ត) និងសិលដប់ (សម្រាប់ដូនជី តាជី និងព្រះសង្ឃ)។
ខ.ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា៖
សិទ្ធមនុស្ស
- ការគោរពជីវិតអ្នកដទៃ
- ការគោរពសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ សិទ្ធិកសាងគ្រួសារ និងសិទ្ធិរស់នៅក្នុងភាពសុខសាន្តរបស់មនុស្ស។
- សិទ្ធិក្នុងការបញ្ជូនព័ត៍មានពិត និងច្បាស់លាស់
- សិទ្ធិក្នុងសេចក្តីថ្លៃថ្នូរ។
ពុទ្ធសាសនា
- មិនបៀតបៀនជីវិតមនុស្សសត្វទាំងអស់ដោយផ្ទាល់ ឬដោយប្រយោល
- ការមិនប៉ះពាល់កេងប្រវ័ញ្ច គៃបន្លំទ្រព្យសម្បតិ្តអ្នកដទៃ
- មិនប៉ះពាល់បំពានខុសច្បាប់ ឬប្រពៃណីលើកូនប្រពន្ធអ្នកដទៃ
- ការមិននិយាយកុហក មិនញុះញុង បំបែកបំបាក់សាមគ្គីភាពអ្នកដទៃ
- ការវៀរចាកសេពសុរានិងគ្រឿងស្រវឹង គឺជាការលះបង់ លោភៈ ទោសៈ និងមោហៈ ដែលជាប្រធាននៃក្តីវិនាស។