Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកណាខ្លះមានសិទ្ធិចូលរួមថែរក្សាការពារបរិស្ថាន ?

២.ចូរឲ្យនិយមន័យផ្លាកតិចតូនិច?

៣. តើសីតុណ្ហភាពនៅក្នុងជម្រៅផែនដីប្រែប្រួលដូចម្តេច ?

៤. តើត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយការប្រែប្រួលបរិស្ថាន ?

៥. តើបរិយាកាសបច្ចុប្បន្នមានឧស្ម័នអ្វីខ្លះ ? ចូរប្រាប់ពីភាគរយនៃឧស្ម័ននីមួយៗ ។

ចម្លើយ

១. អ្នកដែលមានសិទ្ធិចូលរួមថែរក្សាការពារបរិស្ថាន​គឺ មនុស្សគ្រប់រូប ។

២. និយមន័យផ្លាកតិចតូនិចជាទ្រឹស្តី ដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដី បានប្រះបែកជាផ្លាកតិចតូនិចយ៉ាងច្រើននិងព្វើចលនា លើមណ្ឌលខាប់។

៣. សីតុណ្ហភាពនៅក្នុងជម្រៅផែនដីប្រែប្រួល សមាត្រទៅនឹងជម្រៅរបស់ផែនដីគឺ កាលណាជម្រៅកាន់តែជ្រៅសិតុណ្ហភាពកាន់តែកើន ។ ក្នុងជម្រៅ ៤០m វាកើនឡើង ១ អង្សាសេ ។ ការកើនបែបនេះបន្តរហូតដល់ជម្រៅ ៣០ ទៅ ៤០km លើសពីនេះវាកើនតិច តែថេរ ។

៤. ដើម្បីកាត់បន្ថយកការប្រែប្រួលបរិស្ថានគឺ ៖​

  • ត្រូវដាំដើមឈើឡើងវិញ
  • មិនត្រូវកាប់ព្រៃឈើក្នុងទ្រុងទ្រាយធំ
  • មិនត្រូវដុតព្រៃធ្វើការកសិកម្មផ្សេងៗ
  • មិនត្រូវប្រើយានយន្តចាស់ៗ ដែលបញ្ចេញឧស្ម័នពុលច្រើន
  • មិនត្រូវប្រើសារធាតុគីមីពុល.....។

៥​ បរិយាកាសបច្ចុប្បន្នមានឧស្ម័នអាសូត អុកស៊ីសែន និងឧស្ម័នដទៃទៀតដូចជា ឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេស្យូម មេតាន អ៊ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីត ០.០៣% ផងដែរ ។

ភាគរយនៃឧស្ម័ននីមួយៗ ៖

  • អាសូត ៧៨%
  • អុកស៊ីសែន ២១%
  • ១% នៃឧស្ម័នដទៃទៀត ដូចជាឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេស្យូម មេតាន អ៉ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីត ០.០៣% ផងដែរ ។

វិញ្ញាសាទី៥១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login