Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកណាជាអ្នកបង្កើតទ្រឹស្ដីទ្វីបរសាត់ ?

២. ប្រសិនបើរង្វិលខ្ញាល់របស់ផែនដីយឺតជាងបច្ចុប្បន្នតើអ្នកគិតថាដែនម៉ាញ៉េទិចនិងប្រែប្រួលដូចម្តេច ?

៣. តើកត្តាអ្វីខ្លះដែលនាំឲ្យផែនដីឡើងកម្តៅ ?

៤. តើបរិយាកាសបច្ចុប្បន្នមានឧស្ម័នអ្វីខ្លះ ? ចូរប្រាប់ភាគរយនៃឧស្ម័ននីមួយៗ ។

៥. ហេតុអ្វីបានជាកម្រិតនីវ៉ូទឹកសមុទ្រកើតឡើងចាប់ពី ១៥០០០ រហូតដល់ ៥០០០ឆ្នាំមុន ?

ចម្លើយ

១​.​ អ្នកបង្កើតទ្រឹស្ដីទ្វីបរសាត់គឺ លោកអាល់ព្រីដរ៉េសេនី ជនជាតិអាឡឺម៉ង នៅឆ្នាំ ១៩១០ ។

២ ប្រសិនបើរង្វល់ខ្ញាល់របស់ផែនដី យឺតជាង​ពេលបច្ចុប្បន្ន ខ្ញុំគិតថាដែនម៉ាទិចរបស់ផែនដីនិងកាន់តែខ្សោយឬក៏អាចឈានទៅរកការបាត់បង់ដែនម៉ាញេទិចតែម្តង ដូចព្រះចន្ទនិងភពសុក្រជាដើម ព្រោះភពទាំងនេះមាន ទំហំតូចពុំអាចមាន រង្វល់រូបធាតុ ខាងក្នុងស្នូលខ្លាំង និងមានរង្វិលខ្ញាល់យឺត ។

៣. កត្តាដែលនាំឲ្យផែនដីឡើងកម្តៅ គឺបណ្តាលមកពីសកម្មភាពមនុស្សដូចជាការរាននិងដុតព្រៃដើម្បីធ្វើលំនៅដ្ឋាន ធ្វើកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការធ្វើអាជីវកម្មរ៉ែប្រេងកាត ធ្យូងថ្ម ឧឪស្ម័នធម្មជាតិផ្សេងៗ ការបញ្ចេញឧស្ម័នកាបូនិច នីដ្រូសែនអុកស៊ីតពីយានយន្តផ្សេងៗ កាលណាបរិមាណឧស្ម័នកាបូនិចននិងនីដ្រូសែនអុកស៊ីតកើតឡើង វានិងត្រូវរក្សាទុកក្នុងខ្យល់ដែលជាហេតុនាំឲ្យផែនដីឡើងកម្តៅ ។

៤. បរិយកាសបច្ចុប្បន្នមានឧស្ម័ន អាសូត អុកស៊ីសែន និងឧស្ម័នដទៃទៀត ( ដូចជាឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រឹបតុង អេល្យូម មេតាន អ៊ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីតផងដែរ ។

ភាគរយនៃឧស្ម័នទាំងនោះគឺ ៖

  • អាសូតប្រហែល ៧៨%
  • អុកស៊ីសែន ២១%
  • ១% នៃឧស្ម័នដទៃទៀត ដូចជាឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង ​គ្រឹបតុង អេល្យូម មេតាន អ៊ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីត ០.០៣% ផងដែរ ។

៥. បានជាកម្រិតនីវ៉ូទឹកសមុទ្រកើតឡើងចាប់ពី ១៥០០០ រហូតដល់ ៥០០០ ឆ្នាំមុនព្រោះ ៖

  • ប្រហែល​ ១៥០០០ ឆ្នាំមុន កម្រិតទឹកនីវ៉ូសមុទ្រ ទាបជាងពេលបច្ចុប្បន្ន ១០០m ទ្របទ្វីបងើបឡើងដូចជា ខ្សែរឆ្នេរ ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ ។ តាមការវិភាគស្ថានភាពសណ្ឋានដីភូមិសាស្រ្តបាតសមុទ្របច្ចុប្បន្នគេអាចប៉ាន់ស្មានថា វាមានកម្ពស់ទាបជាងទន្លេមេគង្គខ្លាំង នៅពេលនោះទឹកហូរទៅដល់ខាងត្បូងសមុទ្រចិន ។ បឹងទន្លេសាបនិងបរិស្ថានរបស់វានៅពេលនោះគេពុំយល់ច្បាស់នៅឡើយ ។
  • ប្រហែល ៥០០០ ឆ្នាំមុន ​កម្រិតនីវ៉ូទឹកសមុទ្រ​នៅពេលនោះបានបញ្ឈប់សកម្មភាពកើនឡើងក្រោយពីបាបកើនឡើង 1m ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្របច្ចុប្បន្ន ។ តំបន់ឆ្នេរបានមកនៅខាងក្នុងព្រំដែនកម្ពុជា វៀតណាមបច្ចុប្បន្ន​ ។ នៅរដូវទឹកជំនន់ ទឹកទន្លេមេគង្គបានហូរត្រឡប់មកវិញគឺដោយសារកំណើននីវ៉ូទឹកសមុទ្រនិងបានហូរហៀរពីទន្លេទៅកាន់តំបន់ទំនាបលិចតឹក ដែលជាកន្លែងបឹងន្លេសាបបច្ចុប្បន្ន ។ ការហូរហៀរទឹកទន្លេទៅបឹងតូចៗនិងតំបន់លិចទឹកនេះ បង្កើតបានបឹងដ៏ ធំមួយដែលនៅរដូវប្រាំងទឹកបឹងនេះបានហូរចូលទៅទន្លេមេគង្គវិញ ។

វិញ្ញាសាទី៥២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login