Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថា ប៉ង់សៀ ?

២. ចូរអធិប្យាយពីកំណកំណត់ដែនម៉ាញេទិចរបស់ផែនដី ?

៣. គេចែកមណ្ឌលអាកាសធាតុជាប៉ុន្មានស្រទាប់ ? អ្វីខ្លះ​ ?

៤.  ពណ៌នាដោយសង្ខេបពីភាវៈមានជីវិតនៅក្នុងសម័យបុរេកំប៊្រីយៀង ?​

៥. ចូររៀបរាប់ពីបាតុភូតដែលកើតនៅក្នុងស័កនីមួយៗ ?

ចម្លើយ

១. ដែលហៅថាប៉ង់សៀគឺទ្វីទាំងអស់សស្ថិតនៅរួមគ្នាជាផផ្ទាំងដ៏ធំមួយ ។​

២. ដែនម៉ាញេទិចរបស់ផែនដីកើតឡើងពី ចរន្តលំហូរនៃស្នូលក្រៅដែលបណ្តាលមកពីរង្វិលខ្ញាល់និងរង្វល់នៃធាតុរបស់ស្នូលក្រៅ​ ។

៣. គេចែកមណ្ឌលអាកាសជា ៤ស្រទាប់គឺ មណ្ឌលអាកាសរចល់ (km ដល់ 17 m ) មណ្ឌលអាកាសស្ងប់ ( 17m ដល់ 48m ) មណ្ឌលមេសូ ឬ មណ្ឌលកណ្តាល ( 48km ដល់ 80km ) មណ្ឌលកម្តៅ ( 80 km ឡើងទៅ ) ។

៤. ពណ៌នាដោយសង្ខេបពីភាវៈមានជិវិតនៅក្នុងសម័យបុរេកំប៊្រីយើង ៖

ប្រហែលណ២.៧ លានឆ្នាំមុន ប្រភេទរុក្ខជាតិប្លង់តុងបានលេចឡើង ហើយចាប់ផ្តើមផលិតអុកស៊ីសែនតាមរយៈការធ្វើរស្មីសំយោគ ។ ប្លង់តុងនេះហៅថា ស៊ីយាណូបាក់តេរី ។ មុនពេលបា​ក់តេរីនេះបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាស ផែនដីគ្មានអុកស៊ីសែនទេ ។ បរិយាកាសផែនដី ដំបូងមានផ្ទុកកាបូនឌីអុកស៊ីតនិងអាសូត ហើយកាបូនឌីអុកស៊ីតជាច្រើនបានរលាយក្នុងមហាសមុទ្រ ។ ដំណើរការរស្មីសំយោគនៃភាវៈមានជីវីត គឺមានន័យថា ភាវៈមានជីវីតមានសមត្ថភាពប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីផលិតសារធាតុចិញ្ចឹម ។ លំនាំទាំងនេះជាមូលដ្ឋានខ្សែអាហារនៃភាវៈមានជីវីត ។ អុកស៊ីសែនដែលភាយទៅក្នុងបរិយាកាស បានផលិតស្រទាប់អូសូនដែលការពារកាំរស្មីស្វាយអ៊ុលត្រា ពីព្រះអាទិត្យមិនឲ្យមានគ្រោះថ្នាក់ដល់ភាវៈមានជិវីត ។

៥. បាតុភូតដែលកើតនៅក្នុងស័កនីមួយៗគឺ ៖

  • ស័កសេណូសូអ៉ីច មានបាតុភូត ដូចជាទិដ្ឋភាពនាពេលបច្ចុប្បន្ន ។ នៅពេល ពេលនោះមានសកម្មភាពមនុស្សនៅលើផែនដី ការកកើត និងការរលាយផ្ទាំងទឹកកក និងមានបាតុភូតដូចជា ជួរភ្នំអាល់ ( ១០លានឆ្នាំ ) ជួរភ្នំអង់ ( ១៧ លានឆ្នាំ ) ខាងលិចសហរដ្ឋអាមេរិច ។ ជួរភ្នំអាល់អង់ និងហិមាល័យកំពុងលងើបឡើង ( ១៣លានឆ្នាំ​) សកម្មភាពបន្តពីអូលីកូសែន ( ១៩លានឆ្នាំ ) និងការវិវត្តផ្ទៃដីទ្វីបដូចបច្ចុប្បន្ន ( ៣លានឆ្នាំ )មានថនិកសត្វកើតឡើង ។ ថនិកសត្វថ្មីៗជាច្រើនមានលក្ខណៈដូចបច្ចុប្បន្ន ដូចជា ដំរី សេះ អូដ្ឋបូកពីរ សត្វស៊ីស្មៅជាអាហារ និងការរីកចម្រើននៃវត្ថុផ្សេងៗ
  • ស័កមេសូសូអ៉ីច មានបាតុភូតជាច្រើនដូចជា ជួរភ្នំកូកាសនៅរូស្ស៊ី ( ៣៥លានឆ្នាំ ) ផ្ទាំងថ្មនៃជួរភ្នំបានលេចឡើងជាមួយសកម្មភាពភ្នំភ្លើង ( ៧១លានឆ្នាំ​) នៅពេលនោះមានជីវីតដំបូង​នៃដាយណូស័រ ថនិកសត្វ សត្វស្លាបបានកើតឡើង និងការវិនាសសាបសូន្យដាយណូស័រនិងសត្វផ្សេងៗទៀត ។
  • ស័កប៉ាលេអូសូអ៉ីច មានបាតុភូតជាច្រើនដូចជា ផ្នែកសមុទ្រត្រូវគ្របដណ្តប់ដោយទ្វីប មានកើតភ្នំដែលមានលក្ខណៈជាភ្នំភ្លើង ( ៧០ លានឆ្នាំ ) ភ្នំងើបឡើងកើតផ្កាប៉ប្រះទឹក ( ៣៥លានឆ្នាំ ) មានសំណឹករួចហូរចាក់បង្គរក្នុងសមុទ្រ (​៥០លានឆ្នាំ​) ភ្នំគ្របដណ្តប់ដោយទឹកកក ដីទាបគ្របដណ្តប់ដោយវាលភក់ ( ៦៥លានឆ្នាំ​) ការលេចឡើងភ្នំអ៊ូរ៉ាល់និងអាប៉ាឡាស ( ៥៥លានឆ្នាំ ) ជីវីតសត្វ រុក្ខជាតិនិងត្រីក្នុងសមុទ្របានកើតឡើងហើយក៏មានការវិនាសនៃសត្វឥតឆ្អឹងកងដែរ ។
  • បុរេកំប៊្រីយៀង មានការវិវត្តនៃសំបកម៉ង់តូនិងស្នូផែនដីចាប់តាំងពី ១៣០០លានឆ្នាំ និងមានបាតុភូតខ្លះទៀតដូចជា ភ្នំភ្លើងនិងកំអែភ្នំភ្លើងជាច្រើន ពេលនោះក៏ចាប់ផ្តើមមានជីវីតកើតឡើង ប៉ុន្តែស្ថិតនៅក្នុងសមុទ្ររួមមានខ្ញែរសមុទ្រដែលមានកំណើតចាប់តាំងពី ៩៣០ លានឆ្នាំ

វិញ្ញាសាទី៥៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login