Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.នៅពេល អ្នកគ្រុនផ្តាសាយ ហេតុអ្វីបានជាអ្នកពិបាកក្នុងការភ្លក់រសជាតិអាហារ ?

២. ចូរពន្យល់ថា តើភ្នែករបស់អ្នកចាប់យកពន្លឺដូចម្តេច ?

៣. ហេតុអ្វីបានជាត្រចៀកឆ្លងជំងឺ មានបញ្ហាទាក់ទងទៅនឹងតុល្យភាពថេរលំនឹង ?

៤. តើដង់ឌ្រីត មាននាទីអ្វី ?

៥. ចូរប្រៀបធៀបមជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។

ចម្លើយ

១. រសជាតិអាហារទាក់ទងទៅនឹងវិញ្ញាណរសជាតិផង និងវិញ្ញាណក្លិនផង ។ នៅពេលគ្រុនស្រទាប់ស្លេស្មក្នុងរន្ធចម្រុះ ក្លាយជាខាប់ដែលនាំឲ្យធ្មួលឃានវិញ្ញាណបំពេញនាទីមិនបានត្រឹមត្រូវ ។ ដូចនេះពេលបរិភោគអាហារ យើងពិបាកដឹងរសជាតិណាស់ ។

២. ភ្នែកចាប់យកពន្លឺបាន ដោយសារនៅលើស្រទាប់រេទីន មានកោសិការួសនឹងពន្លឺ ពីរបែបគឺកោសិកាកោននិងកោសិកាដំបង ដែលមានផ្ទុកម៉ូលេគុលជាតិពណ៌រួសនឹងពន្លឺរ៉ូដុបស៊ីន ។ ពេលពន្លឺប៉ះនិងកោសិកាទាំងពីរ វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន ។ ការបំបែកសម្ព័ន្ធគីមីនេះបង្កើតឲ្យមានអាំងភ្លុចប្រសាទ ដែលធ្វើដំណើរចេញពីកោសិកាកោន ឬកោសិកាដំបង តាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល ។

៣. មេរោគបង្កជំងឺ បណ្តាលឲ្យត្រចៀកដាក់សម្ពាធទៅលើបំពង់ពាក់កណ្តាលរង្វង់ និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះ ឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ​។

៤. ដង់ឌ្រីត មាននាទីទទួលព័ត៌មាន ហើយបញ្ជូនព័ត៌មានទៅកាន់តួរកោសិកានៃណឺរ៉ូន ។

៥. លក្ខណៈដូចគ្នា មានធាតុបង្កតូចបំផុត ជាណឺរ៉ូន ។

លក្ខណៈខុសគ្នា

  • មជ្ឈមណ្ឌលប្រសាទ បង្កឡើងពីក្បាល និងខួរឆ្អឹងខ្នង ។ វាមាននាទីទទួលព័ត៌មាន បកស្រាយនិងបញ្ជាចេញទៅបរិមណ្ឌលប្រសាទ ។
  • សាលាបង្រៀនបើកបរអាស៊ានសាខាផ្សារឌុយម៉ិច
  • បរិមណ្ឌលប្រសាទ បង្កឡើងពីសរសៃប្រសាទលលាដ៏ក្បាល និងសរសៃប្រសាទឆ្អឹងខ្នង  ។ វាមាននាទីដឹកនាំព័ត៌មានចូល និងចេញពីមជ្ឈមណ្ឌលប្រសាទ ។

វិញ្ញាសាទី១១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login